ខេត្ត កំពង់ធំ ជាក់ស្ដែងនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានតេតាមទូរស័ព្ទប្ដឹងមកក្រុមអ្នកសារព័ត៌មានយើងស្រែទហ៊ោយំបណ្ដើររៀបរាប់បណ្ដើរថា អយុត្តិធម៌ណាស់ៗជួយខ្ញុំផង ពេលនេះគាត់មិនដឹងថា ទៅពឹងអ្នកណាទេ ពេលនេះ មានតែលោកពូៗ អ្នកសារព័ត៌មាននឹងហើយ ដែលអាចជួយគាត់បាន ខណៈក្មួយស្រីគាត់ត្រូវបានឪពុកមាសាច់ថ្លៃចាប់រំលោភបានរាប់ខែមក ហើយជាច្រើនលើកច្រើនសារ បញ្ហាការរំលោភនេះ ត្រូវបានភាគីជនរងគ្រោះមកដាក់ពាក្យបណ្ដឹងចូល អធិការ នគរបាលស្រុកស្ទោង តាំពីថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២១ មកម្លេះ គិតមកដល់ថ្ងៃទី២០ ខែមករាឆ្នាំ២០២២នេះអស់រយៈពេល១ខែកន្លះទៅហើយ កន្លមក រឿងខាងលើនេះ ភាគីជនបង្ករ បានស្នើសុំដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាដំបូង ភាគីខាងរងគ្រោះ ទាមទារសំណង ៣ ពាន់ដុល្លារ តែខាងភាគីបង្ករសុំសម្របសម្រួលសំណងត្រឹម២០០០$ ដុល្លារ ខណៈពេលនោះ ក៏មានការព្រមព្រៀងគ្នាតែសមត្ថកិច្ចបានទារថ្លៃសេវា១៣០០$ ភាគីរងគ្រោះ សុំឱ្យយកត្រឹមតែ១០០០$ បានហើយ លោក វ៉ន សុភ័ណ្ឌ អធិការរងផ្នែកព្រហ្មទណ្ឌមិនព្រម សមត្ថ ធ្វើឱ្យបញ្ហានេះ បែរជាមិនត្រូវគ្នាទៅវិញ ដោយសារ សមត្ថកិច្ចទារប្រាក់ថ្លៃសេវា ពីគាត់ច្រើនហួសហេតុពេកលើសកំណត់ច្បាប់ គាត់បានត្អូញត្អែរ និយាយដដែលៗថា អយុត្តិធម៌ណាស់ៗ ឱអ្នកកាត់ក្តីអឺយអ្នកកាត់ក្ដី ឲ្យជនរងគ្រោះ៧០០ដុល្លា ចំណែក អ្នកកាត់ក្តីទាមទារ ១៣០០ដុល្លារ អះអាងថា ថ្នាក់លើឲ្យយក ចំណែកគាត់ជាជនរងគ្រោះ ឈឺចិត្តនិងឈឺកាយទៀត ថែមទាំងបាត់បង់ អស់កិត្តិយស ខ្មាស់គេពេញស្រុកពេញភូមិ ទទួលបានត្រឹមតែ ៧០០ ដុល្លារ គាត់ស្រែកថា អយុត្តិធម៌ណាស់ៗ ទាមទារឱ្យតុលាការខេត្តកំពង់ធំ បើកការស៊ើបអង្កេតដើម្បីជួយស្វែងរកយុត្តិធម៌ ជូនដល់ពួកគាត់ផង ។
យោងតាមការសំណូមពរ របស់ជនរងគ្រោះ បាន រៀបរាប់ ប្រាប់ ថា.ករណី ចាប់រំលោភ ក្មេង ស្រី.បាន កើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ សាច់ ញាតិ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី៣ខែមករា ឆ្នាំ ២០២២ តែទើបតែហៅមកដោះស្រាយនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២២ តែជនសង្ស័យបានគេច ខ្លួន.ឲ្យតែសាច់ញាតិចេញ មុខមក សម្របសម្រួលដោះស្រាយ ។
តាមការបញ្ជាក់ពីភាគីជនរងគ្រោះថា ជនសង្ស័យ ឈ្មោះ ផល ភាព ភេទប្រុស អាយុ ៤០ឆ្នាំ រស់ នៅ ភូមិ លាប ឃុំ ចំណា ក្រោម ស្រុកស្ទោង ខេត្ត កំពង់ធំ ត្រូវ ជាឪពុក មាថ្លៃ របស់ ក្មេងស្រី រងគ្រោះដែល មាន ផ្ទះនៅជិតគ្នា នឹងក្មេងស្រីរងគ្រោះឈ្មោះ(ទ-អ-ង) អាយុ ១៨ឆ្នាំ ត្រូវ បាន ចាប់រំលោភ ចំនួន ៤ដង យប់ បានសម្រេច៣ដង ថ្ងៃកើត ហេតុ ចុងក្រោយ ដោយ ជនសង្ស័យ បានលបចូលទៅចាប់រំលោភក្នុង បន្ទប់ ក្មេងស្រី ម្តង ទៀត រហូត មក ដល់ ពេល នេះ ក្មេងស្រី រងគ្រោះ មាន ផ្ទៃ ពោះ ១ខែ ទៅហើយ ។
លោក សាយ គឹមឡម ហៅចិត្រ អភិបាល ស្រុកស្ទោង បានឲ្យដឹងថា ក្នុង ករណី ខាងលើនេះ លោកពុំបានដឹងនោះទេ ព្រោះគ្មាន សមត្ថកិច្ច ណាមួយនៃ អធិការ ដ្ឋាន នគរបាលស្រុក ស្ទោង រាយការណ៍ ជូន គាត់ ដែលជាគណៈ មេបញ្ជាការ ឯកភាពស្រុក អំពីករណីចាប់រំលោភក្មេងស្រីឲ្យបានដឹងនោះឡើយ។
បងស្រី ត្រូវ ជា សាច់ញាតិ ក្មេងស្រី រងគ្រោះឈ្មោះ តុលា បានឲ្យដឹងថា សាច់ញាតិ ជនសង្ស័យ និង សាច់ ញាតិ ជន រង គ្រោះ បម្រុងនឹងព្រមព្រៀង ត្រូវរូវគ្នាម្ដងរួចមកហើយគឺ ចំនួន២០០០$ ដើម្បី បញ្ចប់ រឿង តែលុយមិនទាន់បានប្រគល់ឱ្យនោះទេ ដោយ សារ ពេលនោះបានណាត់គ្នាមកប្រគល់នៅអធិការ ដើម្បី សមត្ថកិច្ច ជួយដឹងលឺ ក្នុង ពេលនោះ ស្រាប់តែ លោក វ៉ន សុភ័ណ្ឌ អធិការ រង នៃអធិការដ្ឋាននគរ បាលស្រុកសន្ទុក ទទួលបន្ទុកព្រហ្មទណ្ឌ នឹងជាអ្នកដោះស្រាយរឿងនេះផង ក៏បានតេហៅបងស្រីមកក្នុងបន្ទប់ស្ងាត់ៗ ប្រាប់ ថា សេវាកម្មប៉ូលិសជួយសម្របសម្រួលត្រឹម២០០០$ ហើយបានទៀមទារ ថ្លៃសេវារហូតដល់១៣០០$ តែបងស្រី មិនយល់ ព្រម ទើបសម្រេចចិត្ត សំណូមពរ ឲ្យពូៗ ដែលជាអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយដំណឹងនេះ ដើម្បីឱ្យឯកឧត្ដម មែន លី ស្នងការនគរបាលខេត្តកំពង់ ធំ ជាពិសេសឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿនថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មាន ។
ចំណែកលោក វ៉ន សុភ័ណ្ឌ អធិការរងទទួលផែន ព្រហ្មទណ្ទ នៃ អធិការ ដ្ឋាន នគរបាល ស្រុកស្ទោងបានអះអាងថា លោកមិនបានទារលុយ ពីជនរង គ្រោះថ្លៃកាត់ក្តីក្រៅប្រពន្ឋតុលាការ ចំនួន ១៣០០ ដុល្លាទេ គឺថ្នាក់លើទេ តែលោកមិនព្រមបញ្ជាក់ថា ថ្នាក់លើណា ? ឲ្យបានពិតប្រាកដកនោះទេ ។
នៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2022 នេះ បងស្រី តុលា បានឱ្យដឹងថា គាត់បានសម្រេច ចិត្តឡើង ទៅតុលារ ខេត្ត កំពង់ធំដើម្បី ដាក់ពាក្យបណ្តឹង ទាមទារ ជម្ងឺចិត្ត ៥០០០$ និងបាន សំណូមពរ ឲ្យឯកឧត្តម ព្រះ រាជអាជ្ញា នៃអយ្យការ អម សាលាដំបូង ខេ ត្តកំពង់ធំ សូមមេត្តាជួយរកយុត្តិធម៌ឱ្យក្មួយស្រីរបស់គាត់ ដែលជាជនរងគ្រោះផងទាន ៕





































