ខ្លាំងមែនទាហានដឺបេម្នាក់កំពុងយកគ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋរាប់រយហិកតា មិនទាន់មានការហាមឃាត់

0

ព្រះវិហារ៖មានសេចក្តីរាយការណ៍មកថា ទាហានដឺបេម្នាក់ កំពុងយកគ្រឿងចក្រជាច្រើនគ្រឿងចូលទៅឈូសឆាយដីព្រៃរបស់រដ្ឋយ៉ាងគគ្រឹកគគ្រែង រាប់រយហិកតា ប៉ុន្តែនៅមិនទាន់មានការហាមឃាត់ឬបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចណានៅឡើយទេ។


ការដែលបុគ្គលបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ហើយមិនមានការហាមឃាត់បែបនេះ ក្រុមពលរដ្ឋបានដាក់ការ សង្ស័យថា អាចមានប្រយោជន៍ដល់សមត្ថកិច្ចពាក់ពន្ធ័ ពិសេសស្ថាបន័ជំនាញតែម្តង។
សេចក្តីរាយការណ៍អោយដឹងទៀតថា បុគ្គល ដែលកំពុងដាក់គ្រឿងចក្រឈូសឆាយបំផ្លាញដីព្រៃរបស់រដ្ឋរាប់រយហិកតានោះ មានឈ្មោះ ក្រូច ប៊ុនគីម ហៅ (ហែម បូរិន)។ បុគ្គលនេះជាមន្ត្រីយោធាពាក់សក្ត័ ៣ នៅការិយាល័យទី២ យោធភូមិភាគ៤ កងទព័ជើង គោក។ ដីព្រៃដែលបុគ្គលពាក់សក្ត័៣ឈ្មោះក្រូច ប៊ុនគីម កំពុងឈូសឆាយ ស្ថិតនៅចំណុច ត្រពាំងផ្លុង និងអូរខ្សាច់ ក្នុងភូមិសាស្ត្រភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍បានអោយដឹងទៀតថា ការដាក់ គ្រឿងចក្រចូលទៅឈូសឆាយដីព្រៃ របស់បុគ្គលក្រូច ប៊ុនគីមនេះ មិនមែនទើបតែម្សិលមិញនោះទេ គឺបុគ្គលនេះបានចូលទៅឈូសឆាយតាំពីឆ្នាំ២០១៨មកម្លេះ តែសកម្មភាពរបស់គេ ហាក់មិនរំខានដល់សមត្ថកិច្ចពាក់ពន្ធ័នោះឡើយ។
ថ្មីៗនេះ បុគ្គល ក្រូចប៊ុនគីម បានកំពុងឈូសឆាយហ៊ុំពទ្ធ័ធ្វើជាក្រវាត់ព្រំយកដីព្រៃរបស់រដ្ឋ ទំហំប្រមាណជា២០០ហិកតា លក់ឲ្យឈ្មួញម្នាក់នៅម្តុំផ្សារក្រោមខេត្តសៀមរាប។ ប៉ុន្តែការឈូសឆាយដីព្រៃរបស់រដ្ឋពីសំណាក់ មន្ត្រីយោធាដឺបេ រូបនេះ គេមិនដែលឃើញមន្ត្រីជំនាញមេព្រៃ បរិស្ថាន ប៉ូលិសសេដ្ឋកិច្ច របស់ខេត្តព្រះវិហារ ទៅធ្វើការបង្ក្រាបម្តងណាឡើយ ដែលការណ៍នេះត្រូវបានគេសង្ស័យថា មន្ត្រីជំនាញរបស់ខេត្តព្រះវិហារ កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មោះ ក្រូចប៊ុនគីម ទើបមិនអាចទៅបង្ក្រាបបាន។
ជាមួយនិងសេចក្តីរាយការណ៍យ៉ាងជាក់ច្បាស់នេះ ពលរដ្ឋក្នុងខេត្តព្រះវិហារ សំណូមពរដល់ស្ថាប័នពាក់ពន្ធ័មេត្តាចុះពិនិត្យនិងបង្ក្រាបអោយមានប្រសិទ្ធិភាព។ បើមិនដូច្នេះទេ បុគ្គលដែលជាទាហានដឺបេពាក់សក្ត័ ៣ឈ្មោះក្រូច ប៊ុនគីម អាចនឹងឈូសឆាយបំផ្លាញព្រៃរបស់រដ្ឋ ដល់ពាន់ហិកតា ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាក់ជាមិនខាន៕