ខ្មាន់កាំភ្លើងក្រុមអ៊ិស្លាមនៅលីប៊ី បានគ្រប់គ្រងយន្ដហោះស៊ីវិលដឹកអ្នក ដំណើររាប់សិបគ្រឿងធ្វើឱ្យក្រុមចារកម្ម លោកខាងលិចព្រួយបារម្ភយ៉ាងខ្លាំង ដោយប្រុងប្រយ័ត្នគ្រប់ពេលវេលា ខ្លាច ក្រុមភេរវកម្មទាំងនោះប្រើប្រាស់យន្ដ ហោះដឹកអ្នកដំណើរធ្វើជាឧបករណ៍វាយ ប្រហារភេរវកម្ម ។ របាយការណ៍ចារកម្មស្ដីពីយន្ដហោះ ស៊ីវិលដឹកអ្នកដំណើរត្រូវក្រុមភេរវកម្ម គ្រប់គ្រងបានបញ្ជូនទៅកាន់រដ្ឋាភិបាល អាមេរិក ។ ក្នុងនោះក៏បានព្រមានពីការ វាយប្រហារដូចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។ យន្ដហោះរាប់សិបគ្រឿងគឺគ្រប់គ្រាន់ សម្រាប់ក្រុមភេរវករបំផ្លាញអគារ ពាណិជ្ជកម្មខ្ពស់ៗនៅលើពិភពលោក ជាច្រើន ។
មន្ដ្រីចារកម្មអាមេរិកមួយ រូបបានឱ្យដឹងថា យន្ដហោះពាណិជ្ជកម្ម ជាច្រើននៅលីប៊ីបានបាត់ខ្លួន ។ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៤ ជាថ្ងៃគម្រប់ខួប នៃការវាយប្រហារទៅលើមជ្ឈមណ្ឌល ពាណិជ្ជកម្មនៅទីក្រុងញូវយក តើពួក ភេរវកម្ម នឹង្រេីប្រាស់យន្ដហោះដែលខ្លួន គ្រប់គ្រងទៅបំផ្លាញអ្វីមួយនៅថ្ងៃនេះ? មន្ដ្រីគ្រប់គ្រងដែនអាកាសអាមេរិក បានបង្កើនឱ្យមានការត្រួតពិនិត្យយ៉ាង
តឹងតែងរាល់ការហោះហើរណាមួយ ចេញពីប្រទេសលីប៊ីមកកាន់អាមេរិក ។ ក្រុមភេរវករតែងតែជ្រើសរើសថ្ងៃ១១ កញ្ញា ជារឿងរាល់ឆ្នាំសម្រាប់វាយប្រហារ ទៅលើគោលដៅនានារបស់អាមេរិក ទាំងក្នុង និងក្រៅប្រទេស ដោយថ្ងៃទី១១ កញ្ញា ក្រុមភេរវកម្មចាត់ទុកថាជាថ្ងៃ ជោគជ័យបំផុតសម្រាប់សកម្មភាព វាយប្រហាររបស់ខ្លួន