សារព័ត៌មានហុងកុងបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ថា ចិនបានបញ្ជូនស្ថានីយរុករកប្រេងថ្មីទៅ កាន់តំបន់សមុទ្រចិនភាគខាងកើតរុក រកប្រេងនៅទីតាំងដែលមានវិវាទជា មួយជប៉ុន ។ ស្ថានីយរុករកប្រេងនោះ អាចរុករកប្រេងក្នុងជម្រៅ២៥០០ ម៉ែត្រ។ ក្រុមហ៊ុន Cosco Shipyard ដែល ជាក្រុមហ៊ុនផលិតស្ថានីយខួងប្រេងមិន បានបញ្ជាក់ពីទីតាំងដាក់ស្ថានីយរុករក ប្រេងឈ្មោះ Kaixuan-1 ឬហៅថា Triumph-1 ។
ក្រុមហ៊ុនផលិតស្ថានីយ ខួងប្រេងខាងលើបានបញ្ជាក់ថា បាន ផ្ដល់ស្ថានីយរុករកប្រេងឱ្យទៅភាគីចិន តាំងពីថ្ងៃទី១៧ ខែកក្កដា មកម្ល៉េះ។ ចំណែកក្រុមហ៊ុនប្រេងកាតជាតិចិនមិន បានផ្ដល់ព័ត៌មានអ្វីពីហេតុការណ៍ខាង លើនោះឡើយ ។ ជប៉ុន និងចិនមានវិវាទដែនអធិប តេយ្យសមុទ្រ អូសបន្លាយជាច្រើន ទសវត្សរ៍កន្លងមក ។
នៅតំបន់សមុទ្រ ដែលចិនដាក់ស្ថានីយរុករកប្រេងនោះ ត្រូវបានភាគីចិនប្រកាសថា រកឃើញ រ៉ែប្រេងយ៉ាងច្រើនតាំងពីឆ្នាំ១៩៩៥មក ម្ល៉េះ ហើយតំបន់ប្រេងទាំងនោះស្ថិតនៅ ក្នុងដែនអធិបតេយ្យរបស់ចិន ។ ចំណែក ភាគីជប៉ុនក៏បានប្រកាសផងដែរថា ទីតាំងអណ្ដូងប្រេងទាំងនោះស្ថិតនៅ តំបន់មានវិវាទ ហើយជប៉ុនក៏អាចខួង យកបានដូចគ្នា ។ កន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបញ្ជូនស្ថានីយរុករកប្រេងទៅរុក រកនៅតំបន់សមុទ្រដែលមានវិវាទនៅ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ក្នុងនោះ តំបន់សមុទ្រដែលមានវិវាទជាមួយ វៀតណាមបង្កឱ្យមានការប្រតិកម្មយ៉ាង ខ្លាំងពីសហគមន៍អន្ដរជាតិ