​ក្រុម​អ៊‌ិ​ស្លាម​ប្រកា​សកាត់​ក្បាល​អ្នក សារព័ត៌មាន​អាមេរិក​ទី​២

0

​តាម​អង្គការ​ឃ្លាំមើល​តាម​បណ្ដាញ របស់​អ៊‌ិ​ស្លាម SITE ក្រុម​អ៊‌ិ​ស្លាម​បង្កើត ទឹកដី ISIL កាលពី​ថ្ងៃទី​២ ខែកញ្ញា បាន ប្រកាស​ឃ្លី​ប​បី​ដេ​អូ​ពី​ការ​កាត់​ក្បាល​អ្នក សារព័ត៌មាន​អាមេរិក​ទី​២ ហើយ​គំរាម កំហែង​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​អង់ គ្លេ​ស​ទៀតផង ។ ​ក្រុមអ្នកតាមដាន​ព័ត៌មាន​ពី​ក្រុម​ង ISIL បញ្ជាក់​ឱ្យដឹងថា ឃ្លី​ប​វីដេអូ​ខាងលើ បង្ហាញឱ្យឃើញថា អ្នកសារព័ត៌មាន សើ​រី អាយុ​៣១​ឆ្នាំ ឈ្មោះ Steven Sotloff ស្លៀក​ឈូ​ត​ពណ៌​ទឹកក្រូច លុត ជង្គង់​នៅ​វាល​រហោស្ថាន ។ អ្នក​ដែល កាត់​ក្បាល​អ្នកសារព័ត៌មាន​អាមេរិក បានប្រកាស​ថ្កោលទោស​អាមេរិក​ដែល វាយប្រហារ​ទៅលើ​ក្រុម​អ៊‌ិ​ស្លាម ISIL ទើប​ជំរុញឱ្យមាន​ការ​កាត់​ក្បាល​អ្នក​សារ ព័ត៌មាន​អាមេរិក​ខាងលើ ។ ​សកម្មភាព​ខាងលើ​របស់​ក្រុម អ៊‌ិ​ស្លាម ISIL បង្ក​ការព្រួយបារម្ភ​យ៉ាង ខ្លាំង​ដល់​សហគមន៍​អន្ដរជាតិ ជាពិសេស ចំណាប់ខ្មាំង​អន្ដរជាតិ​ដែល​ពួកគេ​ចាប់ បាន អាច​នឹងមាន​វាសនា​ដូចជា​អ្នក សារព័ត៌មាន​ខាងលើ ។ ​កន្លងមក​ថ្មីៗ ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក៏មាន​ព្រះរាជបន្ទូល​ថា ក្រុម ISIL នឹង​វាយប្រហារ​ដល់​ទឹកដី​អាមេរិក និង​លោកខាងលិច ប្រសិនបើ​អាមេរិក មិន​បញ្ចេញ​សកម្មភាព​កម្ចាត់​ក្រុម​នេះ ទេនោះ ។ ​ក្នុងពេល​នេះដែរ អាមេរិក​បាន​បញ្ជូន បន្ថែម​កម្លាំង​ពិសេស​៣៥០​នាក់​ទៀត ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​សម្រាប់​ចូលរួម សកម្មភាព​ទប់ទល់​នឹង​ក្រុម​អ៊‌ិ​ស្លាម​ISIL​ក៏ដូចជា​ការពារ​ទីតាំង​នានា​របស់ អាមេរិក​នៅ​អ៊ីរ៉ាក់ ក្នុងនោះ​មាន​រដ្ឋទូត អាមេរិក​ជាដើម ។ ​ការសម្រេច​បញ្ជូន​កម្លាំង​បន្ថែម របស់​ប្រធានាធិបតី​អូ​បា​ម៉ា ក្រោយពេល មានការ​គំរាមកំហែង​ទ្វេ ឡើង​ពី​ក្រុម ISIL ដល់​ភាព​ឋិតថេរ​របស់​រដ្ឋាភិបាល ទីក្រុង​អ៊‌ិ​ស្លាម​ម៉ា​បាដ ។ កន្លងមក​មាន សំណួរ​ជាច្រើន​បាន​ចោទសួរ​ឡើង​ថា ហេតុអ្វី​បាន​បញ្ជា​អាមេរិក​មិន​ព្រម បញ្ចេញ​សកម្មភាព​កម្ចាត់​ក្រុម​អ៊‌ិ​ស្លាម ISIL រង់ចាំ​រហូតដល់​ពេល​ណា​ទៀត​? 9