បច្ចុប្បន្នកម្លាំងទាហាក្រុមអ៊ិស្លាម បំបែករដ្ឋ ISIL កាន់តែកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ក៏ដូចជាបានបំពាក់សព្វា វុធទំនើបៗជាច្រើនក្នុងការវាយប្រហារ ដណ្ដើមទីតាំងគ្រប់គ្រង ពង្រីកទឹកដី អ៊ិស្លាមរបស់ពួកគេ ។ ទាំងនោះបានធ្វើ ឱ្យមានសំណួរជាច្រើនបានចោទសួរ ឡើងថា តើក្រុមនេះទទួលបានជំនួយ ហិរញ្ញវត្ថុពីអ្នកណា ប្រទេសណា? ប្រទេសជាច្រើននៅតំបន់ឈូងសមុទ្រ កំពុងរង់ចាំចោទប្រកាន់ថា បានផ្ដល់ ជំនួយដល់ក្រុមបង្កើតប្រទេសអ៊ិស្លាមថ្មី នៅអ៊ីរ៉ាក់និងស៊ីរី។ ប៉ុន្ដែលោក Michael Stephen អគ្គនាយកមជ្ឈមណ្ឌលឯក ភាពជាតិប្រទេសកាតារ បានបញ្ជាក់ថា ទាំងនោះ មិនមែនជារឿងពិតឡើយ ។ មនុស្សភាគច្រើនបានបញ្ជាក់ថា ក្រុម ISIL ទទួលបានជំនួយហិរញ្ញវត្ថុពី អ្នកគាំទ្រ ពិសេសពីបណ្ដាប្រទេសឈូង សមុទ្រ ដែលជាប្រទេសអ្នកមាននៅលើ ពិភពលោក ។ ជាការពិតណាស់ ខ្មាន់ កាំភ្លើងក្រុម ISIL នៅអ៊ីរ៉ាក់ និងស៊ីរីក៏ បាននិយាយថា ប្រទេសកាតារ ទួរគី អារ៉ាប៊ីសាអ៊ូឌីត បានដើរតួនាទីយ៉ាង សំខាន់នៅក្នុងការឋិតថេររបស់ក្រុម ISIL ។ ពីគោលនយោបាយខុសឆ្គង ពិតជាមានបុគ្គលមួយចំនួនដែលជា មហាសេដ្ឋីពិភពលោករស់នៅបណ្ដា ប្រទេសតំបន់ឈូងសមុទ្របានផ្ដល់ជំនួយ ដល់ក្រុមអ៊ិស្លាមនៅស៊ីរី ។
មនុស្សជា ច្រើនបានប្រាក់រាប់សិបលានដុល្លារដល់ ខ្មាន់កាំភ្លើងក្រុមអ៊ិស្លាម ក្នុងអំឡុងពេល ឆ្នាំ២០១២-២០១៣ ។ ប៉ុន្ដែក្រោយមក ការផ្ដល់ប្រាក់ដល់ក្រុមនេះថយចុះវិញ ដោយក្រុមអ៊ិស្លាមISIL អាចរកប្រាក់ ចំណូលបានដោយខ្លួនឯង ។ ការសន្និដ្ឋាន គឺពិតជាមិនខុសនោះឡើយ នៅពេល ដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាតារ ចង់ឱ្យប្រធានាធិបតីស៊ីរីបាសា អាល់ អាសាដ ដួលរលំ ដោយអ្នកមាន អ្នក ជំនួញធំៗនៅប្រទេសទាំងនោះផ្ដល់ជំនួយ ដល់ក្រុមប្រឆាំងវាយប្រហារទៅលើ រដ្ឋាភិបាល។
ប្រទេសទួរគីក៏មានចំណែក ក្នុងការផ្ដល់ជំនួយដល់ក្រុមអ៊ិស្លាមនោះ ផងដែរ ។ ក្រុមISIL ចាប់ផ្ដើមរីកធំធាត់ខ្លាំង ឡើងនៅចុងឆ្នាំ២០១៣ នៅពេលនោះ ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីក៏បានមក ចូលជាមួយក្រុមអ៊ិស្លាម ដោយនាំមក នូវសព្វាវុធ និងទ្រព្យសម្បត្ដិជាច្រើន ។ ចាប់តាំងពីពេលនោះមក ប្រទេសដែល ផ្ដល់ជំនួយចាប់ផ្ដើមផ្អាកសកម្មភាព របស់ខ្លួន ដោយសារតែការផ្ដល់នោះមិន បានធ្លាក់ទៅលើក្រុមបះបោរស៊ីរីនោះទេ គឺធ្លាក់ទៅលើក្រុមផ្សេងមួយទៀត ។ ប៉ុន្ដែអ្វីគ្រប់យ៉ាង វាបានហួសពេល ទៅហើយ ដោយក្រុមអ៊ិស្លាមបានរីកដុះ ដាល មិនចាំបាច់ទទួលរងការថែទាំ ផ្ដល់ ជំនួយដូចកាលពីមុនទៀតឡើយ ។
ពេល នេះក្រុមអ៊ិស្លាមអាចរកប្រាក់ចំណូល បានរាប់រយលានដុល្លារក្នុងមួយថ្ងៃៗ តាមរយៈការគ្រប់គ្រងអណ្ដូងប្រេង ការ ចាប់ចាប់ជំរិតចំណាប់ខ្មាំងយកប្រាក់ លោះជាដើម ។ ក្រុមISIL បានលក់ប្រេង ប្រមាណ៩ពាន់ធុងក្នុងមួយថ្ងៃ ដោយមួយ ធុងមានតម្លៃពី២៥-៣៥ដុល្លារសម្រាប់ យកប្រាក់ចំណូលសម្រេចគោលដៅ បង្កើតប្រទេសអ៊ិស្លាមឯករាជ្យរបស់ ពួកគេ ។ ពេលនេះក្រុមអ៊ិស្លាមមិនអាច បរាជ័យនៅក្រោមស្នាដៃប្រទេសស៊ីរី ឬ ក៏អ៊ីរ៉ាក់នោះឡើយ ប្រសិនបើគ្មាន ប្រទេសលោកខាងលិចចូលរួម ។ កម្លាំង ទាហាន ISIL មានមួយចំនួនធំមកពី លោកខាងលិច ដែលជាអតីតទាហាន មានបទពិសោធន៍ យុទ្ធសាស្ដ្រខ្ពស់ក្នុង ការធ្វើសង្គ្រាម ។ ទាំងនោះហើយទើប រដ្ឋាភិបាលស៊ីរី ក៏ដូចជាអ៊ីរ៉ាក់បរាជ័យ បាត់បង់ទឹកដីជាបន្ដបន្ទាប់ទៅលើ ក្រុមនេះ 9