ឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធខុសច្បាប់

0

ខេត្តបាត់ដំបង: បុរសម្នាក់ត្រូវសមត្ថកិច្ចស្រុកសំឡូតឃាត់ខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់ បន្ទាប់ពីបុរសរូបនេះ បានគំរាមបាញ់ប្រពន្ធនិងបណ្តេញអោយចេញពីផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបុរសជាប្តី និងជាជនបង្កមានឈ្មោះ ឈួន វ៉ាន់ថា អាយុ៣៩ឆ្នាំ ។

សមត្ថកិច្ចបានអោយដឹងថា នៅយប់ថ្ងៃកើតហេតុ គឺជនសង្ស័យឈ្មោះឈួន វ៉ាន់ថា មានការឈ្លោះប្រកែកជាមួយប្រពន្ធ ព្រមទាំងបានស្ទុះទៅយកកាំភ្លើង អាកា ៤៧ ស្វាយបត់ ១ ដើម ដែលគេលាក់ទុកយូរហើយ មកគម្រាមបាញ់ប្រពន្ធ ព្រមទាំងបានបណ្តេញប្រពន្ធអោយចុះចេញពីផ្ទះថែមទៀតផង។

ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជាប្តីនោះតែម្តង ដោយបានដកហូតកាំភ្លើង អាកា ៤៧ ស្វ័យបត់ ១ ដើម រួមនិងគ្រាប់ចំនួន ២២ គ្រាប់ផងដែរ ដែលបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកសំឡូត រៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមច្បាប់៕ អត្ថបទ: ព្រាប.ស