​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ ក្នុង​ថ្ងៃ​បិទ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ទីក្រុង​ស៊ូ​ជី ប្រទេស​រុស្សី​

0

​អូឡាំពិក​៖ ក្រោយពី​ដំណើរការ​នៃ​ការប្រកួត​កីឡា​អូឡាំពិក រដូវរងា​នៅ​ទីក្រុង​ស៊ូ​ជី​ប្រទេស​រុស្ស៊ី​អស់​រយៈពេល ១៧ ថ្ងៃ ពេញ​បានបញ្ចប់​ទៅវិញ ហើយ​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ក្រោម​បរិយាកាស ដ៏​សប្បាយរីករាយ​ក្រៃលែង ។​ ​ម្ចាស់ផ្ទះ​រុស្ស៊ី​បាន​ឈរ​នៅ​លំដាប់​លេខ ១ ផងដែរ ក្នុងនាម​ជា​ប្រទេស​ដែល​បានឈ្នះ​មេដាយ​ច្រើនជាងគេ ក្នុងការ​ចូលរួម​ប្រកួត ទៅលើ​៧ ប្រភេទ​កីឡា​ដែល​បានដាក់​ឲ្យ​ប្រកួត ចែកចេញជា ៩៨ វិញ្ញាសា សម្រាប់​ព្រឹត្តិការណ៍ កីឡា​អូឡាំពិក​លើក​ទី ២២ នេះ ដែលមាន​រយៈពេល​ត្រឹម ៤ ឆ្នាំ​ម្ដង ។

លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក អន្តរជាតិ​ទើប​តែង​តាំងពី​ពេល​ថ្មីៗ​កន្លងមក បាន​ថ្លែង​បិទ​កម្មវិធី​នោះដែរ​ថា នេះ​ជាការ​ប្រកួត​មហាអស្ចារ្យ​មួយ ខណៈដែល​ការប្រកួត​ទាំងមូល ដំណើរការ ជាមួយនឹង​ភាពជោគជ័យ គួរ​ជាទី​មោទនៈ ។

អ្វីៗ​ទាំងអស់នេះ​កើតចេញពី ការចូលរួម​ពី ប្រជាពលរដ្ឋ​រុស្ស៊ី ទាំងមូល និង​ពិភពលោក​ផងដែរ ដោយ​ពុំមាន​ការរើសអើង ពូជសាសន៍ និង​គ្មានអ្វី​រំខាន​ដែរនោះ ។ ជាមួយគ្នានេះដែរ លោក​ក៏​សង្ឃឹមថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា លើក​ទី ២៣ ឆ្នាំ ២០១៨ នៅ​កូរ៉េខាងត្បូង​នៅ​ទីក្រុង ព្យុងយ៉ាង​ក៏​ទទួលបាន ជោគជ័យ​ដូចនេះ​ដែរ ៕download (2)