បើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជា ជីវៈនគរបាលសម្រាប់ សិស្សនាយនគរបាលនិងនាយនគរបាលរង ក្របខណ្ឌថ្មី ឆ្នាំ២០២២នៅសាលានគរបាលជាតិភូមិភាគ១

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២២ នៅសាលានគរបាលជាតិ
ភូមិភាគ១ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដា
ល «កម្រិតបឋមវិជ្ជា ជីវៈនគរបាល» ជូនដល់សិស្សនគរបាល ក្របខណ្ឌថ្មីចំនួន ១៧៧នាក់ នារី២៤នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដោយមានការសិក្សារយៈពេល៤ខែ ។

បន្ទាប់ពីស្ដាប់នូវរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលាភូមិភាគ១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន បានមានប្រសាសន៍ថាៈនេះជាវគ្គបណ្ដុះបណ្ដាល ប្រវត្តិសាស្ត្រដ៏សំខាន់ និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្ដូរជីវ
ភាពការងាររបស់ប្អូនជាជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ ។ លោកថាៈសិស្សដែលអាចទទួលបានវិញ្ញាបនប័ត្រសិក្សា លុះត្រាតែសិក្សាទទួលបានជោគ
ជ័យ និងអនុវត្តតាមនីតិវិធីជាធរមាន ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថាៈក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិតសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់ លើការងារសំខាន់ៗរួមមានៈការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខា
កាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ការអភិវឌ្ឍហេដ្ឋារច
នាសម្ព័ន្ធ និងសម្ភារៈសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រា
ស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏ឆ្នើមនៃយើងទាំងអស់គ្នា ។

ជាចុងក្រោយឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្ដល់នូវអនុសាសន៍ ដល់សិស្សនគរបាលគ្រប់រូប
-ត្រូវចូលរួមអនុវត្តតាមវិធានការសុវត្ថិ
ភាព 3កុំនិងដីការពារក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
-យកចិត្តទុកដាក់សិក្សា រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង
-មានវត្តមានគ្រប់ពេលសិក្សានិងពេលប្រជុំជួរ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា
-ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទបញ្ញត្តិ សេចក្តីសម្រេចនានារបស់បណ្ឌិត្យសភា
-ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះមិនមែនរៀនឱ្យចប់» «គុណភាពមិនអាចសម្របសម្រួលបានឡើយ»
-អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្ដល់វិញ្ញាបនបត្រជូនទេ
-ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសីលធម៌ល្អ មានការទទួ
លខុសត្រូវលើការងារមានភាពស្មោះត្រង់ដើម្បីឱ្យថ្នាក់ដឹកនាំ ផ្ដល់ជំនឿទុកចិត្តមកលើខ្លួន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន បានផ្ដាំផ្ញើដល់សិស្សនាយនគរ
បាលនិងនាយនគរបាលរងជាសិក្ខាកាមទាំងអស់ថាៈក្រោយពេលបញ្ចប់វគ្គសិក្សានេះទៅ ត្រូវយកចំណេះដឹងដែលបានទទួលពីសាលាបណ្ដុះបណ្ដាលភូមិភាគ ១ យកទៅបម្រើការងារនៅតាមបណ្តាស្នងការដ្ឋាននគរបាលរៀងៗខ្លួន និងប
ម្រើប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីឲ្យសម
ជាកងកម្លាំងនគរបាលជាតិកម្ពុជា ៕