ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់យុវជនឲ្យរួមគ្នាធ្វេីការងារ​ ដេីម្បីឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ​ ក្នុងគោលបំណង​ឲ្យពលរដ្ឋយេីងបានរស់នៅក្នុងម្លប់សន្តិភាព

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មធិការកណ្ដាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​​ បាន​ជំរុញ​ដល់​យុវជន​ឲ្យ​រួមគ្នាធ្វើការងារ​ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងគោលបំណងឲ្យ​ប្រជាពលរដ្ឋ​យើងបានរស់នៅក្នុងម្លប់សន្តិភាព​ ការ​ថ្លែង​បែប​នេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅការអនុវត្តបន្ត របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្ត ក្រោម​វត្តមាន​ឯកឧត្ដម ខ្លូត ផន អនុប្រធានប្រចាំការ គណកម្មាធិការគណៈបក្សខេត្ត និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកាតាមបណ្ដា ក្រុង-ស្រុក​ផងដែរ។​

ក្នុង​កិច្ចប្រជុំ​នោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​លេីកឡេីងពីគោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម÷
-ត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្ស​ ដើម្បីបម្រើប្រយោជន៍អោយប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង។
-បន្តការខិតខំរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំកសាងសមិទ្ធផលថ្មី
-ខិតខំពង្រឹងសមត្ថភាព និងត្រូវខិតខំប្រឹងប្រែងធ្វើការងារ ខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពផ្ទៃក្នុង
ត្រូវមានសមូហភាពដឹកនាំ និងរក្សារបបប្រជុំតាមផែននីមួយៗ
យុវជនត្រូវធ្វើការប្រមូលផ្ដុំដើម្បីរួមគ្នាធ្វើការងារដើម្បី​ឲ្យ​គណបក្សប្រជាជនកម្ពុជាយើងឈ្នះ ក្នុងគោលបំណងឲ្យប្រជាជនយើងបានរស់ក្នងម្លប់សន្តិភាពត្រូវប្រែក្លាយយុវជនយើងឲ្យទៅជាយុវជនគណបក្ស ដើម្បីរួមចំណែកធ្វើការងារសង្គមបម្រើប្រយោជន៍របស់ប្រជាជន និងរក្សាសុខសន្តិភាពឲ្យបានគង់វង្ស​ផងដែរ​ ៕