ម៉ូតូ​វិវ៉ា​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥ នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​រងរបួស​ស្រាល​ពីរ​នាក់​

0

​ភ្នំពេញ ៖ ម៉ូតូ​ពី​រគ្រឿង​ដែល​បុក​គ្នា​នៅ​កណ្ដាល បណ្ដាលឱ្យ​រងរបួស​ស្រាល​ទាំង​ពីរ​នាក់ និង​ខូចខាត​ម៉ូតូ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​០៣ ខែ កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម កែង​និង​ផ្លូវ​លេខ​១៤៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​បាន​ឃើញ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1CL- 7736 ជិះ​ដោយ​បុរស​បាន​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​លេខ​១៤៤ ក្នុង​ទិសដៅ​ពី កើត​ទៅ លិច ចំណែក​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1BG- 3021 ជិះ​ម្នាក់ឯង​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ខណៈ​ដែល​មក​ដល់​ចំណុច​កើត​ហេតុ​ធ្វើឲ្យ​ម៉ូតូ​ទាំងពី​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​កណ្តាលផ្លូវ  បណ្ដាលឱ្យ​ដួល​ទាំងអស់គ្នា​រង​របួសស្រាល​ទាំង​២​នាក់​។ ហើយ​ចំណែក​ម៉ូតូ​វិញ​ក៏​រង​ការ​ខូច​ខាត់​បន្តិចបន្តួច​ផងដែរ​។​
​ក្រោយពេល​កើតហេតុ​ភាគី​ទាំងពីរ​បាន​សុំ​ស្មើគ្នា ដោយ​ម្ចាស់​ម៉ូតូ​ហុងដា​សេ​១២៥ លើកដៃ​សំពះ សុំទោស​ទៅ​ម្ចាស់​ម៉ូតូ​វិវ៉ា ក៏​ព្រម​បញ្ចប់រឿង​គ្រោះថ្នាក់​ចរាច​រណ៏ នេះ​នៅ​កន្លែង​ហេតុ​តែម្តង ព្រោះ​មិន​ចង់ វែងឆ្ងាយ តទៅទៀត​៕​

1 2