បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​រហូត​អស់​ថាមពល​ឈប់​ម៉ូតូ​ដេក​លើ ធ្វើ​មិនដឹង​

0

​ភ្នំពេញ ៖ សម្រាប់​ទិដ្ឋភាព​ពេល​រាត្រី​នៅក្នុង​រាជធានី​មាន​សព្វបែបយ៉ាង ព្រោះ​ជា​ឱកាស​ដែល​អ្នក​ស្រវឹង​គ្រប់​ប្រភេទ​សោយរាជ្យ​តាម​ដងផ្លូវ​។ ចំពោះ​អ្នក​ដែល​ស្រវឹង​ក្នុងស្ថានភាព​ផឹកស៊ី​តែង​មាន​រូប​ភាពខុសគ្នា ខ្លះ​ជិះ​ដួល​បង្ក​របួស​ខ្លួនឯង ខ្លះ​ជិះ​ទៅបុក​គេ​បុក​ឯង​បណ្តាលឱ្យ​របួស ។

ទោះបីជា​បែបណា​ក៏​មាន​អ្នក​ស្រវឹង​ខ្លះ​ដែល​មាន​ស្មារតី​អាច​ការពារ​ខ្លួន​ដោយ​ដឹងថា ជិះ​ម៉ូតូ​ទៅ​មុខ​មិន​រួច​ក៏​បាន​ឈប់​ម៉ូតូ​អង្គុយ​ងោក​ឬ​ដេក​នៅលើ​ម៉ូតូ​មិន​ទៅ​ណា​ទេ ។​
​មើលចុះ​បុរស​ម្នាក់​នេះ​មិនដឹង​ជា​ផឹកស្រា​ស្រវឹង​មកពី​កន្លែង​ណា​ទេ ជិះ​ម៉ូតូ​រហូត​ដល់​ថ្នាក់​មួល​ហ្គាលែ​ង​ទៅ​មុខ​ក៏​សម្រេច​ឈប់​ម៉ូតូ​ដេក​លើ​ម៉ូតូ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ចឹង ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃទី​០៣​ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ក្បែរ​និង របង​ម៉ុ​ឌឺ​យ៉ាល់ តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង​កែង​និង​លេខ​២០២ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ                ខណ្ឌ​ទួលគោក​។​
​ប្រភព​បាន​ឱ្យដឹងថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥​ពណ៌​ខ្មៅ​អាយុ​ប្រហែល​៣០​ផ្លាយ​ឆ្នាំ​បាន​ជិះ​ម៉ូតូ​តាម​មហាវិថី​ម៉ៅ​សេទុង​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​ក៏​បត់​ម៉ូតូ​ចូល​មក​ផ្លូវ លេខ​២០២ ក្បែរ​និង​របង​ម៉ុ​ឌឺ​យ៉ាល់​ស្រាប់​បុរស​នេះ​ឈប់​ម៉ូតូ​ដេក​លើ​ម៉ូតូ​ដែល​ជា​កន្លែង​ស្ងាត់​និង​ងងឹត​ទៀត ។​សំណាង​ល្អ​ហើយ​ដែល​សមត្ថកិច្ច​ជិះ​ម៉ូតូ​ល្បាត់​តាម​មូលដ្ថាន​ប្រទះ​ឃើញក៏​ដាស់​ឲ្យ​ភ្ងាក់ ហើយ​បើសិនជា​សមត្ថកិច្ច​ឃើញ​មិនទាន់​ទេ​ច្បាស់​ជា​មាន​ជន​ឆ្លៀត​ឱកាស​យក​ម៉ូតូ​ទៅ​បាត់​មិន​ខាន​នោះទេ ។ សមត្ថកិច្ច​បាន​ព្យាយាម​ដាស់​បុរស​នេះ​ឲ្យ​ភ្ងាក់ឡើង​ហើយ​ក៏​បុរស ដែល​ដេក​លើ​ម៉ូតូ ខ្លួនឯង​នេះ​ក៏​ភ្ងាក់ឡើង​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោក ក៏​សមត្ថកិច្ច​សម្រាច​ចិត្ត​ទាក់ទង​ទៅ​បងប្អូន​ឱ្យមក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ​តែម្តង​៕​

1 2