ភ្នំពេញ ៖ បុរសម្នាក់រងរបួសភ្លាត់ស្មាខាងឆ្វេង និងបែកមុខបែកមាត់ ខណៈពេលដែល ជិះម៉ូតូក្នុងល្បឿនលឿនពេកឃើញជង្ហុកច្រឡំចាប់ហ្វ្រាំងមុខ ក៏បណ្តាលឱ្យដួលបោកក្បាលតែម្ដង ។ហេតុនេះកើតឡើងនៅវេលាម៉ោង១២ និង១០ នាទីយប់ឈានចូលថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៤ នៅ
ចំណុចមុខ មណ្ឌលវប្បធម៌ភ្នំពេញ តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រឹម ធុនសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ ឃ០០៣០ ភព១ដែលទើបចេញមកពីហាងផឹកស៊ីមួយកន្លែង ដោយស្រវឹងបន្ដិចផង ខណៈជិះមកដល់ចំណុចកើតហេតុឃើញជង្ហុកក៏ជាន់ហ្វ្រាំង ប៉ុន្ដែជាហ្វ្រាំង កង់មុខ ពេលម៉ូតូកំពុងបើកលឿនក៏ បណ្ដាលឱ្យដួលច្រងាប់ច្រងិលបោកក្បាលរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹងយកទៅមន្ទីរពេទ្យភ្លាមៗ ។ប្រភពបានបន្តទៀតថាចំពោះ កន្លែងមានជង្ហុកជ្រៅវនៅលើផ្លូវម៉ៅសេទុង នេះគឺគ្មានអ្នកណារវល់ឡើយហើយជង្ហុកនេះ តែងតែធ្វើឲ្យ មានអ្នកគ្រោះថ្នាក់ស្ទឺរតែរាល់ថ្ងៃ ដោយសារជង្ហុកនេះ ព្រោះតែជិះក្នុង ល្បឿនមិនប្រយត្ន័ ក៏មានគ្រោះថ្នាក់ដូចខាងនេះតែម្តង។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចក៏បានចុះមក កន្លែងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុក តែមានមនុស្សប្រុសស្រី៤ទៅ៥នាក់បានមក ធានាថាគេជា បងប្អូន និងមិត្តភក្រ័របស់ជនរងគ្រោះ ដោយចង់យកម៉ូតូរបស់ជនរងគ្រោះចេញទៅ តែដោយ សមត្ថកិច្ចមិនទុកចិត្តដោយខ្លាច មកឆ្លាត់ឪកាសក្នុងមានគ្រោះថ្នាក់នេះ សមត្ថកិច្ចក៏បានបញ្ចក់ថា បើសិនជាមនុស្សប្រុសស្រី៤ទៅ៥នាក់នេះជាបងប្អូន និងមិត្តភក្រ័របស់ជនរងគ្រោះពិតមែន និងចង់បាន ម៉ូតូរបស់ទៅវិញ ទាល់តែមានកាតក្រី រម៉ូតូទើប សមត្ថកិច្ច ហ៊ានប្រគល់ម៉ូតូឲ្យទៅវិញ៕