អគ្គីភ័យបានលេបត្របាក់ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៤ខ្នង មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី

 (កំពង់ធំ)÷ នៅថ្ងៃទី២២ខែមករា ឆ្នាំ២០២២វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោងខេត្តកំពង់ធំ អស់ចំនួន៤ខ្នងផ្ទះខូចខាតទាំងស្រុងចំនួន២ខ្នង និង២ខ្នងទៀតខូចខាត៥០% និងជញ្ជូនបានសម្ភារៈបានមួយចំនួនផងដែរ។ 

 

       មូលហេតុដោយសារចរន្តអគ្គិសនីហើយពន្លត់បាន១០០%នៅម៉ោង ១៣និង៣០នាទី។ ករណីនេះដោយមានការចូលរួមពីរបស់លោកអធិការស្រុកស្ទោងបញ្ជាផ្ទាល់ដោយប្រើឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង២គ្រឿង ប្រើប្រាស់ទឹកអស់៣ធុង។ ដោយមានការយកចិត្តទុកដាក់ពីបងប្អូនជាពលរដ្ឋមានរថយន្តដឹកទឹកឯកជនឃុំព្រះដំរីចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ធុង ។ ចំណែកឯគោយន្តកន្ត្រៃ ចំនួន៥គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន ១០ធុង បានជួយពន្លត់មួយចំណែកធំផងដែរ។

        ផ្ទះដែលត្រូវអគ្គីភ័យលេបត្របាក់ចំនួន៤ខ្នងត្រូវបានខូចខាតអស់មួយចំនួនធំដូចជា÷១. ម្ចាស់ផ្ទះឈ្មោះ ស៊ុន លឿង ភេទប្រុស អាយុ ៤២ឆ្នាំ (ឆេះទាំងស្រុង) និងខូចខាតទ្រព្យសម្បត្តិរួមមាន: ស្រូវដាក់ជង្រុក ១តោនទូរទស្សន៍២គ្រឿង បាស១គ្រឿង ខោអាវ កង់៣គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតមួយចំនួនធំ។ ២. ម្ចាស់ផ្ទះឈ្មោះ ឡយ ឡាម ភេទប្រុស  ផ្ទះទំហំ ៧.៥ម ×១២ ម ធ្វើអំពីឈើ (ខូចខាតទាំងស្រុង) ម្ចាស់មិននៅផ្ទះ។ ៣. ម្ចាស់ផ្ទះឈ្មោះ បឿន ត្លែ ភេទប្រុស អាយុ ៣៥ឆ្នាំ ផ្ទះទំហំ ៧.៥ម ×១២ម(ឆេះ៥០%) និងលុយ ៥០ម៉ឺនរៀល(ទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ ផ្សេងៗ បានបងប្អូនប្រជាពលរដ្ឋជួយជញ្ជូនទុកបានទាន់ពេល)។

៤. ឈ្មោះ នឹង រុន ភេទស្រី អាយុ ៧៦ឆ្នាំ ផ្ទះទំហំ ៧ម ×១១ម ធ្វើពីឈើ ( ឆេះ៥០%)  ខូចខាតទ្រព្យសម្បត្តិមានៈ

 ស្រូវ ៤០០ គ.កទូទស្សន៍១គ្រឿលុយ២,០០០,០០០រៀល

 អង្ករ ២០០គ.ក និងសម្ភារៈប្រើប្រាស់ខ្លះៗបានបងប្អូន

  ប្រពលរដ្ឋជួយជញ្ជូនទុកបាន ទាន់ពេលវេលា។