លោកសក្ត័៣ទាហានដឺបេភូមិភាគ៤ ក្រូច ប៊ុនគីម បដិសេធថា ពុំបានឈូសឆាយដីព្រៃរាប់រយហិកតាយកទៅលក់ទេ

0

ព្រះវិហារ៖ មន្ត្រីយោធា នៃការិយាល័យទី២ ភូមិភាគ៤ លោក ក្រូច ប៊ុនគីម បានច្រានចោលនូវការចោទប្រកាន់ដែលថា លោកបានឈូសឆាយដីព្រៃរបស់រដ្ឋរាប់រយហិកតា នៅ ក្នុងខេត្តព្រះវិហារដើម្បីលក់ឲ្យឈ្មួញ នោះមិនមែនជាការពិតទេ។ ប៉ុន្តែលោកទទួលស្គាល់ថា បានរានព្រៃប្រមាណជា១០ហិកតា ដើម្បីធ្វើចម្ការផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោកក្រូច ប៊ុនគីម ហៅ ហែម បូរិន មន្ត្រីយោធាការិយាល័យទី២ យោធភូមិភាគទី៤នៅព្រឹកថ្ងៃ ទី២២ខែមករាឆ្នាំ២០២២នេះ បានសុំឲ្យគេហទំព័រ www.mekong-news បកស្រាយ៣ ចំណុចទី១.រូបលោកមិនមានការឈូសដីព្រៃរបស់រដ្ឋត្រង់ចំណុចត្រពាំងផ្លុង និងអូរខ្សាច់ ក្នុងភូមិសាស្ត្រភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារជិត ២០០ហិកតាលក់ឲ្យឈ្មួញនោះទេ។ទី២.ក្រៅពី នោះរូបលោកក៏មិនដែលបានលក់ដីក្នុងភូមិសាស្ត្រខាងលើឲ្យទៅនណាម្នាក់ដែរ។ទី៣.ដីព្រៃដែលរូប លោកកាន់កាប់នោះមានចំនួនត្រឹមតែជាង១០ហិកតាប៉ុណ្ណោះ ហើយដីនោះមានបង្កាន់ដៃកាន់កាប់ពីភូមិ និងឃុំ។
ទោះជាមានការបងស្រាយបែបនេះក្តី ក្រុមអ្នកភូមិនៅតែអះអាងថា ទាហានដឺបេពាក់សក្ត័៣ម្នាក់ឈ្មោះ ក្រូច ប៊ុនគីម ហៅហែម បូរិន បានយកគ្រឿងចក្រជា ច្រើនគ្រឿងចូលទៅឈូសឆាយដីព្រៃរបស់រដ្ឋយ៉ាងគគ្រឹកគគ្រេង ឃ្លុំព័ទ្ធជាសឺវេ រាប់រយហិកតា ប៉ុន្តែមិនមានការហាមឃាត់ឬបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចណានៅឡើយ។
ការដែលបុគ្គលឈ្មោះក្រូច ប៊ុនគីម បំផ្លាញទ្រព្យ សម្បត្តិរដ្ឋ ហើយមិនមានការហាមឃាត់បែបនេះ ពួកគាត់(ក្រុមពលរដ្ឋ)បានដាក់ការសង្ស័យថា អាចមានប្រយោជន៍ដល់សមត្ថកិច្ចពាក់ពន្ធ័ ពិសេសស្ថាបន័ជំនាញតែម្តង។
ដីព្រៃដែលបុគ្គលពាក់សក្ត័៣ឈ្មោះក្រូច ប៊ុនគីម កំពុងឈូសឆាយ ស្ថិតនៅចំណុច ត្រពាំងផ្លុង និងអូរខ្សាច់ ក្នុងភូមិសាស្ត្រភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ ការដាក់ គ្រឿងចក្រចូលទៅឈូសឆាយដីព្រៃ ពីសំណាក់បុគ្គលក្រូច ប៊ុនគីមនេះ មិនមែនទើបតែម្សិលមិញនោះទេ បុគ្គលនេះបានចូលទៅឈូសឆាយតាំពីឆ្នាំ២០១៨មកម្លេះ តែសកម្មភាពរបស់គេ ហាក់មិនរំខានដល់សមត្ថកិច្ចពាក់ពន្ធ័នោះឡើយ។
ក្រុមអ្នកភូមិបានអះអាងថា ថ្មីៗនេះ បុគ្គលក្រូចប៊ុនគីម បានកំពុងឈូសឆាយហ៊ុពទ្ធ័ធ្វើជាក្រវាត់ព្រំយកដីព្រៃរបស់រដ្ឋ ទំហំប្រមាណជា២០០ហិកតា លក់ឲ្យឈ្មួញម្នាក់នៅម្តុំផ្សារក្រោមខេត្តសៀមរាប។ ប៉ុន្តែមកទល់ពេលនេះ គេមិនដែលឃើញមន្ត្រីជំនាញមេព្រៃ បរិស្ថាន ប៉ូលិសសេដ្ឋកិច្ច របស់ខេត្តព្រះវិហារ ទៅធ្វើការបង្ក្រាបម្តងណាឡើយ ដែលការណ៍នេះត្រូវបានគេសង្ស័យថា មន្ត្រីជំនាញរបស់ខេត្តព្រះវិហារ កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មោះ ក្រូចប៊ុនគីម ទើបមិនអាចទៅបង្ក្រាបបាន។
ក្រុមពលរដ្ឋក្នុងខេត្តព្រះវិហារ ក៏បានស្នើសុំដល់ស្ថាប័នពាក់ពន្ធ័មេត្តាចុះពិនិត្យនិងបង្ក្រាបអោយមានប្រសិទ្ធិភាព។ បើមិនដូច្នេះទេ បុគ្គលដែលជាទាហានដឺបេពាក់សក្ត័ ៣ឈ្មោះក្រូច ប៊ុនគីម អាចនឹងឈូសឆាយបំផ្លាញព្រៃរបស់រដ្ឋ ដល់ពាន់ហិកតា ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬអាចលក់អោយឈ្មួញជាក់ជាមិនខាន៕