ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខនិងចែកអំណោយប្រជាពលរដ្ឋចំនួន២៩០គ្រួសារ

0

កំពង់ឆ្នាំង: ឯកឧត្តម សាន់ យូ សមាជិកគណៈកម្មាធិការគណបក្សប្រជា ជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំផ្លូវទូក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈ កម្មាធិការគណបក្ស
ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ រួមជាមួយលោក សំ ចាន់ថន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង លោក យ៉ែម លក្ខិណា លោកពុំសុ ផល ថ្នាក់ដឹក នាំបក្សស្រុក រួមនិងថ្នាក់ដឹកនាំបក្សឃុំផ្លូវទូក បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន
២៩០គ្រួសារតាមខ្នងផ្ទះដោយផ្ទាល់ដៃនៅក្នុងភូមិថ្នល់ឈើទាលឃុំផ្លូវទូក ស្រុកកំពង់លែងដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ ។

នៅក្នុងឱកាសនោះឯកឧត្តម សាន់ យូបានសំណេះសំណាលសួរសុខ ទុក្ខជាមួយប្រជាពលរដ្ឋថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូកទាំងអស់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុ វត្តវិធានការ
របស់ក្រសួងសុខា ភិបា លឲ្យបានខ្ជាប់ខ្ជួន គឺ៣កុំ និង៣កា រពារ ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺកូវីដ១ ៩ កុំឲ្យរាលដាលចូលក្នុងសហគមន៍យើង ។

ជាមួយគ្នានេះដែរថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជាពិតជាមិនភ្លេចទេនូវសុខទុក្ខ និងការជួយដោះស្រាយគ្រប់ការលំបាក និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាក់ស្តែងកន្លងមកដូចជាការជួយជួសជុលលំនៅដ្ឋានជូនប្រជាព លរដ្ឋរាប់រយគ្រួសារ ដែលបានរង គ្រោះដោយខ្យល់កន្ត្រាក់ដួលរលំផ្ទះជួយកសាង និងជួសជុលផ្លូវលំនៅ ក្នុងឃុំជាដើមមានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពសុខដុមរមនាមានជីវភាពថ្កុំថ្កើងរុងរឿង ។

ដោយឡែកនៅក្នុងថ្ងៃនេះដែរថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជាបានធ្វើដំណើរចុះតាមខ្នងផ្ទះសួរសុខទុក្ខប្រជាពលរដ្ឋ និងក៏បាននាំមកនូវអំណោយជាស្បៀងអាហារចែកជូនប្រជាពលរដ្ឋទូទៅចំនួន
២៩០ គ្រួសារ នៅក្នុងភូមិថ្នល់ឈើទាលដោយមិនប្រកាន់វណ្ណៈ មានក្រឬនិន្នាការនយោបាយអ្វីនោះឡើយ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ ,ទឹកស៊ីអ៊ីវ ១យួរនិងត្រីខ ១០ កំប៉ុងផងដែរ ។

ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិ២ទៀត គឺភូមិពាមខ្នង និងភូមិស្លត ថ្នាក់ដឹកនាំគណបក្ស នឹងបន្តចុះសួរសុខទុក្ខនិងចែកអំណោយដូចគ្នា នៅថ្ងៃក្រោយបន្តទៀត៕សុខ គឹ មសៀន