ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់រថយន្ដតាក់ស៊ីសរមួយគ្រឿង ប្រញាប់ទៅយកភ្ញៀវពេកក៏ជិះផ្លូវវាង មិនបានមើលស្ថានភាពផ្លូវគ្រប់ជ្រុងជ្រោយក៏បើកចូលក្រឡុកបណ្ដាលឲ្យរថយន្ដផុងកង់ទៅមុខទាំងពីទៅមុខមិនរួចចង់ថយក្រោយក៏មិនបាន។ ហេតុការណ៌នេះកើតកាលពីវេលាម៉ោង១២ និង៣០
នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះទា ហុង លក់គ្រឿងសីសឺ តាមបណ្ដោយផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ ទួលទំពួង២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុខពេលកើតហេតុ គេឃើញរថយន្ដ តាក់ស៊ីសរមួយគ្រឿង ពណ៌ស ពាកស្លាក់លេខ ភ្នំពេញ2Q1148ធ្វើដំណើរលើខឿនវមុខផ្ទះ តាមបណ្តោយផ្លូវ១៦៣ បើកបរដោយបុរសម្នាក់ ក្នុងទិសដោពីជើងទៅត្បូង លុះមកដល់ ចំណុចកើតហេតុរថយន្ដក៏ជិះមកជប់ខឿនផ្លូវបណ្ដាលឲ្យរថយន្ដទៅជប់កង់មុខទៅមុខមិនរួចចង់ថយក្រោយក៏មិនបានជប់នៅកន្លែងកើតហេតុ បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុនាំគ្នាមកមើល ក៏នាំគ្នាជួយលើករថយន្ដចេញពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលមកមើលចោមរោមមើលហេតុការណ៏នោះក៏បានមកជួយលើករថយន្ដពីកន្លែងកើតហេតុ ហើយម្ចាស់ក៏បានចុះមកពីលើរថយន្ដអគុណ ដល់ប្រជាពលរដ្ឋដែលបានជួយ រួចក៏ជិះរថយន្ដចេញពីកន្លែងកើតហេតុត្រឡប់ទៅវិញបាត់ទៅ៕