បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ ១៩ ដូសជំរុញដូសទី៤PFiZER ជូនដល់កងទ័ពនិងគ្រួសារកងទ័ព នៅទីបញ្ជាការយោធភូមិភាគពិសេស ក្នុង ខេត្តកំពង់ឆ្នាំង

0

អត្ថបទនិងរូបភាព សុខ គឹមសៀន
ខេត្តកំពង់ឆ្នាំង៖ ទីបញ្ជាការយោធភូមិភាគពិសេសបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ដូសជំរុញដូសទី៤FiZER ជូនដល់កងទ័ពនិងគ្រួសារកងទ័ពនៅក្នុងខេត្តកំពង់ឆ្នាំងដើម្បីចូលរួមបង្កាទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។
លោកឧត្តមសេនីយ៍ត្រីនអ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដូចជាកងទ័ពនិងគ្រួសារកងទ័ពដែលមកពីទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងដូចៗគ្នាថាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុនសែន ថ្នាក់ដឹកនាំបញ្ជាការយោធភូមិភាគពិសេសដែលលោកបានយកចិត្តទុក
ដាក់ដល់កងទ័ពនិងគ្រួសារកងទ័ពទាំងអស់ត្រូវបានទទួលការចាក់វ៉ាក់សាំងដូសទី៤ដែលជាដូសជំរុញដើម្បីការការពារនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩ហូតផងដែរ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើការផ្តាំផ្ញើរដល់នាយ នាយរងបណ្តារការរិយាល័យតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង.កងទ័ព និងគ្រួសារកងទ័ពទាំងអស់សូមចូលរួមការពារនិងទប់ស្កាត់ជម្ងឺកូវ៨ដ១៩តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលកុំអោយមានការឆ្លងរីករាលដាលដល់ខ្លួនយើង គ្រួសារយើងនិងសហគមន៍យើង ។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា តំណាងអោយកងទព័និងគ្រួសារកងទ័ពទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ក៍ដូចជាមេបញ្ជាការយោធភូមិភាគពិសេសដែលតែងតែបានយកចិត្តទុកដាក់ដល់ សុខភាពកងទ័ពនិងក្រុមគ្រួសារកងទ័ពទាំងអស់អោយបានចាក់វ៉ាក់សាំងបន្តបន្ទាប់តាំងពីដូសទី១.២.៣រហូតដល់ដូសទី៤នេះទៀតសូមអោយលោកបានជួបនៅពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ និងគ្រប់គ្រងបន្តការអភិវឌ្ឍន៍ប្រទេសជាតិជារៀងរហូត ៕