ភរិយាតៃកុងរថយន្តធំម្នាក់បានស្លាប់ខណៈរថយន្តដឹកស្រាបៀរក្រឡាប់ជើងលើផ្លូវជាតិលេខ៣

0

អត្ថបទនិងរូបភាព លោកសេង ណារិទ្ធ
ខេត្តកំពត៖ មនុស្សម្នាក់បានស្លាប់ភ្លាមីៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងឧបត្បិហេតុរថយន្តដឹកស្រាបៀរមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវហើយក្រឡាប់ដោយខ្លួនឯង កាលពីវេលាម៉ោង៤និង២០នាទីល្ងាច កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១០-១១១ ទិសដៅពីកើតទៅលិច ស្ថិតនៅចំណុចភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
សមត្ថមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កដោយខ្លួនឯងនោះដឹកស្រាបៀរសណ្តោងរឺម៉ក ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-6418 កន្ទុយរឺម៉កលេខភ្នំពេញ 4A-5515 ដឹកស្រាបៀរកម្ពុជា បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចណុចកើតហេតុក៏បានចង្កូតធ្លាក់ទៅខាងស្តាំដៃ បណ្តាលឲ្យក្រឡាប់ផ្ងាជើងរួចចាក់ស្រាបៀរពេញកន្លែងកើតហេតុ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ព្រមទាំងសង្កត់អ្នករួមដំណើរដែលជាប្រពន្ធស្លាប់ នៅកន្លែងកើតហេតុនិងកូនរងរបួសផងដែរ។
សម្ថកិច្ចឲ្យទៀតថាអ្នកបើកបររថយន្តមានឈ្មោះយ៉ាង សាញ់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ រថយន្តខូចខាតធ្ងន់ ស្រាបៀរកម្ពុជាខូចខាតជាច្រើនកេះ។ អ្នករួមដំណើរត្រូវជាប្រពន្ធដែលស្លាប់ក្នុងហេតុការណ៍នេះមានឈ្មោះ អាន លន អាយុ៣៧ឆ្នាំ មានទីលំនៅជាមួយគ្នា(ស្លាប់កន្លែងកើតហេតុ)និង កូនឈ្មោះសង សារព្រឹក ភេទប្រុស៣ឆ្នាំមាន ទីលំនៅជាមួយគ្នា (រងរបួសស្រាល)។ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចក៏បានយករថយន្តស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឈូក។ ចំណែកជនរងគ្រោះត្រូវបានដឹកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ រីឯសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕