ការិយាល័យផលលិតកម្មនិងបសុព្យាបាលខេត្តបានថ្នាំនិងសម្ភារៈប្រើប្រាស់ពីជូនបណ្ដាពេទ្យសត្វក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំង

0

អត្ថបទនិងរូបភាពដោយលោកសុខ គឹមសៀន
កំពង់ឆ្នាំង៖ លោកក្រឹងសំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងរួមនឹងក្រុមការងារបានរៀបចំពិធីប្រគល់ទទួល ថ្នាំនិងសម្ភារៈពេទ្យសត្វ ក្រោមអធិបតីភាពលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក្នុងនោះរួមមានថ្នាំវ៉ាក់សាំងដុំពកស្បែក ថ្នាំព្យាបាល និងសម្ភារ: បសុពេទ្យមួយចំនួនប្រគល់ជូនដល់ពេទ្យសត្វក្រុង-ស្រុកទាំង៨ផងដែរនៅថ្ងៃទី២៤ខែមករា ឆ្នាំ២០២២ នេះ ។
នៅក្នុងឱកាសនោះផងដែរលោក ងិន ហ៊ុន ក៏បានសំណេះសំណាលជាមួយមន្រ្តីការិយាល័យ ពេទ្យសត្វក្រុង.ស្រុកទាំង៨ដើម្បី-ពង្រឹងការងារជំនាញដល់មន្ត្រីនៅតាមបណ្តាក្រុង.ស្រុកអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងនោះលោក ងិន ហ៊ុន ក៏សូមផ្ដាំផ្ញើដល់ក្រុមការងារមន្ត្រីជំនាញទាំងអស់នៅតាមបណ្ដាក្រុងស្រុកត្រូវយកចិត្តទុកដាក់នឹងចុះផ្សព្វផ្សាយនិងយកព័ត៌មានឲ្យបានច្បាស់លាស់អំពីបញ្ហាសត្វឈឺនៅតាមមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដើម្បីរាយការណ៍បន្ទាន់មកការិយាល័យនិងមន្ទីរ ដើម្បីចាត់កម្លាំងជំនាញចុះព្យាបាលជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាចុងក្រោយលោកងិនហ៊ុន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់មន្ត្រីជំនាញទាំងអស់ដែលបានខិតខំធ្វើការងារកន្លងមកបានល្អប្រសើរនិងសូមជូនពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឃ្លាឡើយនិងទទួលជោគជ័យគ្រប់ភារកិច្ច៕