កំពង់ឆ្នាំង នៅកំពង់ដរកំពង់ប្រាសាទ វេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី 24 ខែមករាឆ្នាំ 2022នេះមានករណីសាឡាងមួយគ្រឿងត្រូវបានក្រឡាប់ផ្អៀងចូលក្នុងទឹកទឹកទន្លេ ខណៈដែលរថយន្តដឹកឥដ្ឋ១គ្រឿង ខាងលើនេះបានបើកបរឡើងដើម្បីចម្លងទៅត្រើយម្ខាង ប៉ុន្តែរថយន្តដាច់ហ្រ្វាំង តើសំណាងល្អមិនមានករណីគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ដោយសារសាឡាងគឺដឹកតែរថយន្តដឹកឥដ្ឋមួយគ្រឿងគត់ ស្ថិតក្នុងភូមិកំពង់ប្រាសាទឃុំសែបស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ សុខ គឹមសៀន





































