អភិបាលក្រុងសិរីសោភ័ណសម្រេចដាក់វិធានការក្ដៅលើក្រុមរថយន្តដឹកដីនិងដឹកទំនិញធ្ងន់ៗដែលល្មើសនឹងការណែនាំ

បន្ទាយមានជ័យ៖រថយន្តដឹកល្មើសនិងសេចក្ដីណែនាំរបស់សាលាក្រុងសិរីសោភ័ណ រួមមាន រថយន្តដឹកដី និងរថយន្តដឹកទំនិញធន់ធ្ងន់អភិបាលក្រុងសិរីសោភ័ណ លោកហ៊ឹល រ៉ាយ៉ា សម្រេចដាក់វិធានការក្ដៅហើយកាលពីថ្ងៃ២៤ មករា ឆ្នាំ២០២២ លោក ហ៊ឹល រ៉ាយ៉ា សម្រេចដាក់វិធានការក្ដៅដូច្នេះក្នុងកិច្ចប្រជុំបន្ទាន់មួយ ដើម្បីសម្រួលសណ្ដាប់ធ្នាប់ឡើងវិញនៅទីប្រជុំជនខេត្តបន្ទាយមានជ័យ ដែលមានវត្តមានលោកឧត្ដមសេនីយ៍ ង៉ាន់ ចិន្ដា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ លោក សុខ ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកស៊ុត វឌ្ឍនាប្រធានមន្ទីររ៉ែ និងថាមពល និងមន្ត្រីសមត្តកិច្ចជំនាញចូលរួម។
កិច្ចប្រជុំបានលើកយកប្រធានបទជាច្រើនមកពិភាក្សាដើម្បីរកចំរួមមួយ ជាប្រយោជន៍សាធារណះ រួមមានពិនិត្យទៅលើអាជ្ញាប័ណ្ណកាយដី ( ហួសសពលភាព) ការដឹកដីលេីសទំងន់កំណត់ ហ៊ារខ្ជាក់លើដងផ្លូវ ដោយមិនគ្រប់តង់កៅស៊ូអោយបានត្រឹមត្រូវ បើកបរក្នុងល្បឿនលឿន ស៊ីផ្លេ ក្នុងទីប្រជុំជនពិសេស ខាងមុខសាលារៀនមន្ទីរពេទ្យ និងទីប្រជុំជនផ្សេងទៀត។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណមានប្រសាសន៍ថា៖ គណះបញ្ជាការកងឯកភាពក្រុងសិរីសោភ័ណ បានចេញសេចក្តីប្រកាសនិងបទបញ្ជារយ៉ាងតឹងរឹងចំពោះ ក្រុមរថយន្តដឹកល្មើសនិងសេចក្ដីណែនាំរបស់សាលាក្រុងសិរីសោភ័ណ រួមមាន(រថយន្តដឹកដី និងរថយន្តដឹកទំនិញធន់ធ្ងន់) ជាច្រើនលើកច្រើនសារ ហើយបាន ឃាត់ទុករថយន្ថល្មើស និងផាកវិន័យផងដែរ។
តែទោះយ៉ាងណា ក្រុមរថយន្តមួយចំនួននៅតែបង្ករបទល្មើស គេចវេស ពីការដាក់កម្លាំងឃ្លាំមើលពីសមត្តកិច្ច ដដែលហើយលើកនេះ និងត្រូវផាកពិន័យនិងឃាត់ទុករថយន្តទ្វេរដង ទៅនិងការឃាត់និងផាកពិន័យ ពីពេលមុន។
ក្រោយពីជជែកពិភាក្សាកិច្ចប្រជុំបានសម្រេច៖ ទី១ការចរសចរណ៍របស់រថយន្តដឹកកដីនិងទំនិញផ្លូវលេខ១ មិនអនុញ្ញាតឲ្យឡានធ្វើចរាចរណ៍នោះទេនាពេលថ្ងៃ ដោយបង្វែទៅផ្លូវលេខ៥ និងលេខ៦ ទី២តអនុវត្តរថយន្តកែច្នៃ
ទី៣ ដឹកដីគ្រប់មិនត្រឹមត្រូវ ទី៤ផាកពិន័យលើការដឹកលេីសទំងន់ ទី៥កំណត់ល្បឿន ក្រោម៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រួតពិនិត្យ ឯកសាររយន្តនិងអ្នកបើកបរ។ដោយឃិន គន្ធា