មេឃុំឆ្លើយថាអត់ដឹងខណៈដីលិចទឹករាប់សិបហិចតាត្រូវគេបោះបង្គោលចែកគ្នាយក

0

អត្ថបទនិងរូបភាពដោយលោកពូ ស៊្មីត
ខេត្តតាកែវ៖ ដីលិចទឹករាប់សិបហិចតាស្ថិតនៅក្នុងភូមិអញ្ចេកឃុំត្នោតស្រុកបាទីត្រូវបានក្រុមអ្នកមានលុយយកបង្គោលថ្មរាប់ពាន់បង្គោលបោះកំណត់ព្រំយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លូន។ពលរដ្ឋរស់នៅក្នុងភូមិខាងលើបានបញ្ជាក់ថាដីលិចទឹកនៅចំនុចកែងព្រំប្រទល់៣ស្រុកគឺស្រុកបាទីស្រុកសំរោងនិងស្រុកព្រៃកប្បាសតែដីដែរក្រុមអ្នកមានបោះបង្គោលថ្មយកជាកម្មសិទ្ធស្ថិតនៅភូមិអញ្ចេកឃុំត្នោតស្រុកបាទីហើយដីខាងលើនេះជាដីរបស់រដ្ឋសម្រាប់ដោះទឹកជំនន់នារដូវវស្សា។
ពលរដ្ឋបានបន្តទៀតថាដីខាងលើនេះបើរដូវវស្សាគឺជាផ្លូវទឹកដ៍សំខាន់ក្នុងការជំលៀសទឹកជំនន់ជនលិចតែបើរដូវប្រាំងវិញគឺពលរដ្ឋព្រួសស្រូវឬថែរក្សាស្មៅដើម្បីច្រូតកាត់ជាចំណីសត្វចិញ្ចឹមពុំមានជាកម្មសិទ្ធរបស់អ្នកណាឡើយ ដឹងតែម្យ៉ាងថាជាដីរដ្ឋ។
ពលរដ្ឋបានបន្ថែមទៀតថាមួយរយៈកន្លងមកនេះស្រាប់តែពួកគាត់បានឃើញលោកមេភូមិអញ្ចេកនាំក្រុមអ្នកមានលុយមកបោះបង្គោលថ្មរាប់ពាន់បង្គោលព័ទ្ធយកដីរដ្ឋរាប់សិបហិចតាដោយគ្មានមូលហេតុហើយពួកគាត់បានត្រឹមតែឈមើលគេដាំបង្គោលយកដីរដ្ឋតែប៉ុណ្នោះ។
ពលរដ្ឋបានបន្តទៀតថាក្នុងស្រុកបាទីទាំងមូលបានចុះបញ្ជីដីធ្លីជាប្រពន្ធ័រួចរាល់ហើយចំណែកដីនៅចំនុចគេបោះបង្គោលនេះគឺខាងជំនាញភូមិបាលបានកាត់ឆ្វៀលកំណត់ទុកជាដីរបស់រដ្ឋជាប្រភេទដីលិចទឹកដោយគ្មានជនណាអាចមករំលោភយកបានឡើយ។
ពាក់ពន្ធ័ករណីខាងលើលោក អ៊ុក សំបូរ មេឃុំត្នោតបានអោយដឹងថាដីនៅចំនុចខាងលើគឺពិតជាដីរដ្ឋពិតមែនហើយលោកមិនបានដឹងថាមានគេបោះបង្គោលថ្មរំលោភយកនោះទេ។
លោកមេឃុំបានបន្តទៀតថាដីនេះលក់ទិញមិនបានទេហើយខាងជំនាញធនធានទឹកហេតុអីមិនចុះមកជួយមើលផងព្រោះជាដីលិចទឹកក្រោមការគ្រប់គ្រងដោយក្រសួងធនធានទឹកលោកមិនបានដឹងថាខាងធនធានទឹគេមានឯកសារកាត់ឆ្វៀលប៉ុន្មាហិចតានោះទេ។
លោកមេឃុំបានបញ្ជាក់ទៀតថាលោកនិងចុះទៅពិនិត្យបើពិតជាមានគេបោះបង្គោលព័ទ្ធយកមែនលោកនិងរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការបន្ត៕