ក្រុមតោកំណាចអង់គ្លេសបានប្រកួតយកឈ្នះលើជម្រើសជាតិន័រវ៉េសក្នុងលទ្ធផល១-០សម្រាប់ការប្រកួត មិត្តភាពអន្តរជាតិកម្តៅសាច់ដុំត្រៀមសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០១៦ ។ ក្រុមទាំងពីរមិនអាចបំបែកពងមាន់បានឡើយសម្រាប់ការប្រកួតនៅតង់ទី១ដោយរក្សាត្រឹមលទ្ធផល០-០ ទោះបីជាក្រុមនីមួយៗមានឱកាសល្អៗរៀងខ្លួនក៏ដោយ ។ លុះការប្រកួតដល់តង់ទី២នៅទីទី៦៨ ក្រុមអង់គ្លេសទទួលបានកាដូបាល់ប៉េណាល់ទី១គ្រាប់ដែលស៊ុតបញ្ចូលទីបានដោយកីឡាករ Wayne Rooney (វ៉េន រូនី) ។
លទ្ធផលនេះបានរក្សាដល់នាទីទី៩០ដោយបញ្ចប់ការប្រកួត អង់គ្លេសបានយកឈ្នះន័រវ៉េស ក្នុងលទ្ធផល ១-០ ។ គួរបញ្ជាក់ថា អង់គ្លេសនឹងត្រូវបន្តដំណើរប្រកួតបាល់ទាត់ជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបដោយត្រូវជួបជាមួយនឹង ប្រទេសស្វីស នៅថ្ងៃច័ន្ទ ចំណែកន័រវ៉េសត្រូវប្រកួតជាមួយប្រទេសអ៊ីតាលី នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕