វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី  kOBO Tool Box  និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ SRISM

ខេត្តកំពង់ឆ្នាំង ៖ វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី ( kOBO Tool Box ) និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ SRISM មានរយៈ០១ថ្ងៃដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខា
ធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមានការអញ្ជើញចូលរួមពី លោកអែម សំណាង អនុប្រធាននាយកដ្ធានព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោកលៀង ជុំ សុបិន្ត នាយករងរដ្ឋបាលសាលាខេត្តនិងលោកស្រីតំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក រួមនិងសិក្ខាកាមមកពីតាមបណ្តាក្រុង ស្រុកក្នុងខេត្តផងដែរ ។

មានប្រសាសន៍បែបនេះឯកឧត្តម អម សុភា បានថ្លែងថា វគ្គបណ្ដុះបណ្ដាល គឺមានសារៈសំខាន់ និងផ្ដល់ឱកាសដល់ក្រុមការងារមន្ត្រីបង្គោល ទាំងថ្នាក់ខេត្តថ្នាក់ក្រុងស្រុកទទួលបាននូវចំណេះដឹងអំពី ការប្រើប្រាក់ឧបករណ៍បញ្ចូលទិន្នន័យគ្រោះមហន្តរាយថ្មីKoBoTool Box និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ PRISM។ ។

ឯកឧត្តម អម សុភាបានមានប្រសាសន៍ឲ្យដឹងទៀតថា: គ្រោះមហន្តរាយគឺជាបញ្ហារបស់យើងទាំងអស់គ្នាៗ ត្រូវការចាំបាច់ការយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹងសុវត្ថិភាពទាំងធនធានមនុស្ស និងសម្ភារៈសម្រាប់ត្រៀមរៀបចំនិងឆ្លើយតប គ្រោះមហន្តរាយដែលអាចនឹងកើតមានឡើងជាយថាហេតុ នៅគ្រប់
ពេលវេលាគ្រប់ទីកន្លែងដែលយើងមិនអាចប៉ាន់ស្មានទុក្ខជាមុនបាននិងទាមទារឲ្យយើងមានការគាំទ្រទាំងផ្នែកបច្ចេក
ទេសនិងសម្ភារ:ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអង្គការស្បៀងអាហារពិភពលោក WFPផងដែរ។

ឯកឧត្តមបានបញ្ជាក់ឲ្យដឹងបន្តទៀតថាកន្លងមកខេត្តកំពង់ឆ្នាំងបានទទួលនូវវគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ប្រព័ន្ធ
វេទិការព័ត៌មានទាន់ហេតុការណ៍ PRISM និងកម្មវិធីបញ្ចូលទិន្នន័យគ្រោះមហន្តរាយ Resource Mapដល់មន្ត្រីបង្គោលថ្នាក់ខេត្តក្រុងស្រុកបានចាប់ផ្ដើមអនុវត្តការងារប្រមូលនិងបញ្ចូលទិន្នន័យគ្រោះមហន្ត
រាយក្នុងប្រព័ន្ធជាបន្តបន្ទាប់ក្នុងន័យរៀនបណ្ដើរ អនុវត្តបណ្ដើរ ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាមន្ត្រីបង្គោល SRISMទាំងអស់ សូមអោយយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងពិភាក្សាគ្នាឱ្យបានផុលផុសពាក់ព័ន្ធនិងការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី( kOBO Tool Box ) ដែលជាប្រព័ន្ធថ្មីនេះកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត ៕ សុខ គឹមសៀន