បន្ទាយមានជ័យៈ នាយសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅ លោក នៅ និល ត្រូវបានប្រជាពលរដ្ឋរិះគន់ថាអត់បានយកចិត្តទុកចំពោះការចរាចរនិងតាំងលក់សត្វព្រៃគ្រប់ប្រភេទនៅទីសាធារណៈទេដោយគេដឹងថាលោកចាប់អារម្មណ៍តែម្យ៉ាងគត់គឺទប់ស្កាត់យកលុយព្រៃឈើដែលចរាចឆ្លងកាត់ប៉ុណ្ណោះ។ តាមប្រភពព៌តមានបានអោយមដឹងថាសព្វថ្ងៃនេះ សត្វព្រៃច្រើនប្រភេទពិសេស ពស់វែក ពស់សាំងសឺ និងអណ្តើក ត្រវូបានគេដាក់ តាំង លក់យ៉ាងអនាធិបតេយ្យនៅចំនុចភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ការតាំងលក់នេះបើតាមប្រភពអះអាងមានជារៀងរាល់ថ្ងៃ។មិនតែប៉ុណ្ណោះមានឈ្មួញខ្លះបានដើរប្រមូលទិញយកទៅលក់តាមហាងមួយចំនួនក្នុងខេត្តផងដែរ។ សូមបញ្ជាក់ថា ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅស្ថិតនៅមិនឆ្ងាយពី ទីតាំង លក់សត្វព្រៃទាំងនេះនោះទេតែនាយសង្កាត់រូបនេះហាក់ងាប់ត្រគាគស្តូកមិនយកចិត្តទុកដាក់លើកការវិនាសនេះឡើយ។
មានប្រភពដោយឡែកមួយផ្សេងទៀតដែលអាចទុកចិត្តបាន បានលើក ឡើង ថាការលក់សត្វព្រៃបន្តិចបន្តួចវាជារឿងធម្មតាទៅហើយតែអ្វីដែលលោកនៅ និល មាន វិធានការក្តៅនោះគឺទប់ស្កាត់បទល្មើសព្រៃឈើដែលឆ្លងដែនមកពីប្រទេសថៃដោយខុសច្បាប់ហើយនាំចូលមកក្នុងខេត្តបន្ទាយមានជ័យរួចនាំបន្តទៅកាន់ខេត្តគោលដៅមិនអោយរួចមួយឡានទេនិយាយរួមចេញក៏ដឹងចូលក៏ដឹង។
ឆ្លើយតបនិងប្រភពខាងលើលោក នៅ និល នាយសង្កាត់រដ្ឋបាលព្រៃ ឈើអូរជ្រៅ បាននិយាយថាលោកអត់បានដឹងពីរឿងនេះទេ ហើយបើមានការលក់ ម៉ែនលោក និង អោយគេទៅមើល៕ដោយ: ឃិន គន្ធា