ភាគហ៊ុន Apple នៅថ្ងៃពុធម្សិលមិញនេះ បានធ្លាក់ចុះ ៤,២២ភាគរយ មកនៅត្រឹម ៩៨,៩៤ដុល្លារអាមេរិកក្នុងមួយហ៊ុន ដែលបានធ្វើឲ្យពិភពលោកជ្រួលច្របល់។ យោងតាមការបញ្ជាក់ពី Business Insider បានឲ្យដឹងថា មូលហេតុធំចម្បងពីរដែលនាំឲ្យភាគហ៊ុន Apple ធ្លាក់ចុះពីជាង១០០ដុល្លារអាមេរិកក្នុងមួយហ៊ុនមកនៅក្រោម ១០០ដុល្លារ នោះគឺបណ្ដាលមកពីបែកធ្លាយរូបភាពអាក្រាតកាយរបស់តារាសម្ដែង និងចម្រៀងល្បីៗតាមរយៈ iCloud និងមួយទៀតបណ្ដាលមកពីក្រុមអ្នកវិនិយោគលក់ភាគហ៊ុន។ តាមការវិភាគរបស់ Business Insider បានឲ្យដឹងថា ភាគហ៊ុននេះនឹងកើនឡើងវិញ នៅមុនពេល Apple បង្ហាញ iPhone 6 នៅថ្ងៃទី០៩ខែកញ្ញា ឆ្នាំ ២០១៤៕