​បុគ្គលិក​ស្ថានីយ៍​ប្រេងសាំង​ក្លាយជា​ភ្នក់ភ្លើង​ដោយសារតែ​ប្រើ​ទូរស័ព្ទ​

0

​បុរស​ម្នាក់​នៅក្នុង​ស្ថាន​នី​យ៍​ប្រែង​សាំង ពេល​កំពុងធ្វើការ​បូម​សាំង​ក៏​ស្រាប់តែ​ទូរស័ព្ទ​រ៉ោ​ទ៍ ហើយក៏​ទទួល​ទូរស័ព្ទ​ដោយ​ភ្លេចខ្លួន បង្ករ​ឲ្យ​មានការ​ផ្ទុះ​ឆាប់ឆេះ​ខ្លួនប្រាណ​ទាំងមូល​។ នៅតាម​ស្ថានីយ៍​ប្រេង អ្នកណាម្នាក់​ក៏បាន​ដឹងថា​មិនត្រូវ​ប្រើប្រាស់​ទូរ​សព្ទ័ ទេ​ចេញ ទទួល​ឬ ក៏​ផ្ញើ​សារ សុទ្ធសឹងតែ​ត្រូវបាន​ហាមប្រាម​។​

​នៅក្នុង​រូបភាព​ពី​វី​ដី​អូ​ឃ្លី​ប បុគ្គលិក​ស្ថាន​នី​យ៍​ប្រេងសាំង​បាន​ដក​ទូរស័ព្ទដៃ​មាន​ពិល ចេញពី​ហោ​បៅ​ខោ ចុច​បំ​ភ្លើង កា​តែង​សាំង​ដែល​ទើបតែ​នាំចូល​មាន​ចំនួន​ប៉ុន្មាន ដោយនៅ​ខាងក្នុង​ងងឹត​មើលមិនឃើញ​។ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​មិន​ងាយស្រួល​ដូចដែល​យើង​ស្មាន​នោះឡើយ ក្រោយ​បញ្ចាំង​ភ្លើង​ភ្លាម ក៏មាន​សម្លេង​ផ្ទុះ អណ្តាតភ្លើង​បាញ់​ចេញពី​ក្នុងកា​តែង​សាំង គ្រប់​ណ្ត​ប់​លើ​រាំង​កាយ​ទាំងមូល ធ្វើ​ឲ្យ​បុរស់​រូបនោះ​ក្លាយជា​ភ្នក់ភ្លើង ដួល​ធ្លាក់​ពីលើ​ឡាន​សាំង​ចុះក្រោម ។

​ ​តាម​ការ​បម្រាម ទូរស័ព្ទដៃ អាច​ក្លាយជា អាច​បង្ករ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ដែល​មិន​នឹកស្មាន​ដល់ ពិសេស​នៅតាម​ស្ថានីយ៍​ប្រេងសាំង​។ អ្នក​ដែល​ចូល​ចាក់​សាំង ភាគច្រើន​បាន​ភ្លេចខ្លួន ឬក៏​មិន​អនុវត្តតាម​បម្រាម ដោយ​ប្រើប្រាស់​ទូរស័ព្ទដៃ​ពាស់វាល​ពាស់កាល ហើយ​សូម្បីតែ​បុគ្គលិក​ចាស់​សាំង​ខ្លះ​ក៏បាន​ប្រើប្រាស់​ទូរស័ព្ទ​នោះដែរ ។

កតា​ទាំងនោះ​អាច​បង្ករ​គ្រោះថ្នាក់​ដល់​ខ្លួន​ឯក​ក្នុង​មូ​យ​វិនាទី និង​អ្នកជិតខាង​។​ ​ចំណុច​ខាងលើ​នេះហើយ​សូម​ស្នើ​ដល់​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ពេល​ចូល​ចាក​សាំង សូមកុំ​ហៅ​ឬ​ទទួល​ទូរស័ព្ទ​ក្នុងអំឡុង​ពេលនោះ​ចៀង​វាង​ហេតុ​ការ​អាក្រក់​កើតឡើង​ជាយ​ថា​ហេតុ​៕ដោយផន សុខជាតិ