ផ្ទុះ​គីមី​នៅ​សារមន្ទី​អាមេរិក របួស​១៣​នាក់​

0

​ ​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​១៣​នាក់​រងរបួស​យ៉ាង​ទម្ងន់​នៅក្នុង​ហេតុ​ការផ្ទុះ​សារធាតុ​គីមី​នៅក្នុង​សារមន្ទី Reno ទីក្រុង​Nevada អាមេរិក​។​ ​លោក​Tim Broadway មន្ត្រីប៉ូលិស​គ្រប់គ្រង​សារមន្ទី​Reno បាន​ឲ្យ​ដឹងថា ហេតុ​ការផ្ទុះ​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃទី​៤​ខែកញ្ញា ។ បុគ្គលិក​នៅក្នុង​សារមន្ទី​បានធ្វើការ​សម្តែង​ផ្នែក​គីមី​សាស្ត្រ ធ្វើ​ឲ្យ​មាន​ហេតុ​ការ​ខ្យល​គួច បង្ហាញ​ទស្សនិកជន​ដែល​ទៅ​ទីនោះ​ទស្សនា ។

​ការសម្តែង​បែបនេះ​ធ្វើឡើង​ជាប្រចាំ​ថ្ងៃ សម្រេច​អ្នកទស្សនា​យល​ដឹង​កាន់តែច្បាស់​ពី​គ្រោះធម្មជាតិ​ខ្យល​គួច​។​ ​ហេតុ​ការផ្ទុះ​គឺ​មី​បណ្តាល​ឲ្យ​កុមា​៧​នាក់ និង​មនុស្ស​ធំ​២​នាក់ រលាក់ ដោយ​អាស៊ីត ត្រូវ​បញ្ចូល​ជួយសង្គ្រោះ​នៅក្នុង​មន្ទី​ពេទ្យ​។ ចំណែក​អ្នក​ដែល​រងរបួស​ស្រាវ​ព្យាបាល​នៅនឹងកន្លែង​។​

​ក្រោយ​ហេតុ​ការគ្រោះថ្នាក់​កើតឡើង ក្រុម​អ្នកឯកទេស​គីមី​សាស្ត្រ​ដែលមាន​ការប៉ះពាល​ដល់​មនុស្ស​ក៏​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ធានាថា ជាតិ​គី​មិ​មិន​សាយភាយ​ចេញទៅ​ក្រៅ​នោះឡើយ​។​អ្នក​ដែលមាន​វត្តមាន​នៅក្នុង​សារមន្ទី​ក៏​ត្រូវបាន​ភៀសខ្លួន​ភ្លាមៗ​នោះដែរ​៕ដោយផន សុខជាតិ