​កាលពី​ថ្ងៃទី​៣​ខែកញ្ញា ភាព​តានតឹង​រវាង​រុស្ស៊ី​និង​ណា​តូ​កាន់តែខ្លាំង​ឡើង

0

​កាលពី​ថ្ងៃទី​៣​ខែកញ្ញា ភាព​តានតឹង​រវាង​រុស្ស៊ី​និង​ណា​តូ​កាន់តែខ្លាំង​ឡើង ក្រោយពេល រដ្ឋាភិបាល​ទីក្រុង ម៉ូ​ស្កូ​ប្រកាស់ថា កម្លាំង​ទាហាន​គ្រប់គ្រង​បរមាណូ​របស់​ប្រទេស​នេះ​ធ្វើ​សមយុទ្ធ​ជា​ទ្រ​ង​ទ្រាយ​ធំ ក្នុងពេលដែល​អាម​រិ​ក​និង​ណា​តូ​ក៏បាន​សម្រេច​ប​ញ្ចូ​ន​កម្លាំង​ទាហាន​១​ពាន់​នាក់​ទៅកាន់​អ៊ុយ​ក្រែង​ធ្វើ​សមយុទ្ធ ទប់ទល់​និង​ការឈ្លានពាន​ពី​រុស្សី​។​ ​សារព័ត៌មាន រុស្ស៊ី​RIA Novosti បាន​ផ្សព្វផ្សាយ​ថា នៅមុន​កិច្ចប្រជុំ​ជាប្រចាំ​របស់​អង្គការ​ណា​តូ​នៅ​ប្រទេស​Wales កាលពី​ថ្ងៃទី​៤​ខែកញ្ញា រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បានប្រកាស់ថា កងកម្លាំង​បរមាណូ​របស់​រុស្ស៊ី ប្រមាណ​៤​ពាន់​នាក់​និង​ធ្វើ​សមយុទ្ធ​នៅ​តំបន់ Altai ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​រុស្ស៊ី​។download

កម្លាំង​ទាហាន​រុស្ស៊ី​នឹង​បាញ់​គ្រាប់​ពិត ក្នុងការ​ត្រួតពិនិត្យ គ​ម្រិ​ត​វាយប្រហារ គោលដៅ​របស់​ក​ម្លំ​ង​ទាហាន​រុស្ស៊ី ។ យន្តហោះ​ចម្បាំង MiG-31 យន្តហោះ​សើ​ប​អ​ង្គេ​ត​Su-24MR ក៏បាន​ចូលរួម​នៅក្នុង​សកម្មភាព​ធ្វើ​សមយុទ្ធ​នោះដែរ​។​ចំណុច​ពិសេស​នៅក្នុង​ការធ្វើ​សមយុទ្ធ​នោះ​គឺ​វាយប្រហារ​សត្រូវ​ក្នុងពេលដែល​ប្រព័ន្ធ​ទំនាក់ទំនង​ត្រូវ​សត្រូវ​កាត់ផ្តាច់ ។​

​ក្នុងពេល​ជាមួយគ្នានេះ សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សព្វផ្សាយ​ថា ណា​តូ​នឹង​ប​ញ្ចូ​ន​កម្លាំង​ទាហាន ១​ពាន់​នាក់​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ចូលរួម​ធ្វើ​សមយុទ្ធ​ដែល​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​២៦​ខែកញ្ញា ។ ការចូលរួម​ធ្វើ​សមយុទ្ធ​នោះ​ជាការ​បង្ហាញ​យ៉ាងច្បាស់​ពី​ការប្តេជ្ញា​គាំទ្រ​ដល់​រដ្ឋាភិបាល​ទីក្រុង​គី​វ ពី​អង្គការ​ណា​តូ​។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ណា​តូ​ចូលរួម​សកម្មភាព​ធ្វើ​សមយុទ្ធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ កន្លងមក​ណា​តូ​ពង្រីក​សកម្មភាព​យោធា​នៅ​អឺរ៉ុប​ខាងកើត​ចាប់តាំងពី​តំបន់​ស្វ័យ​តន្ន​គ្រី​មៀ​ធ្លាក់​ចូលក្នុង​ដៃ​ប្រទេស​រុស្ស៊ី​។​ ​នៅក្នុង​ព្រិ​ត្រិ​ការ​មួយ​ផ្សេងទៀត​ពាក់ព័ន្ធ​និង​វិបត្តិ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌឺ​មៀ​ពូ​ទីន បានលើកឡើង​ពី​គម្រោង​សន្តិភាព​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ៧​ចំណុច​តែ ត្រូវបាន​បណ្តា​ប្រទេស​លោកខាងលិច​ច្រាន​ចោទ ដោយ​បទ​ឈប់​បាញ់ គម្រោង​សន្តិភាព ផ្តា​ល់​ផលប្រយោជន៍​ឲ្យ​ភាគី​តែ​ម្ខាង​ប៉ុណ្ណោះ​។​ ​គ​ម្រោ​៧​ចំណុច​ដែល​លោកពូ​ទីន​បាន​ឡើ​ក​ឡើង​សម្រាប​សន្តិភាព​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន រួមមាន​៖ ១ ទាហាន​អ៊ុយ​ក្រែ​ន​ត្រូវតែ​បញ្ចប់​សកម្មភាព​យោ​ធាន​នៅ​ខេត្ត Donetsk និង​Lugansk ។download (1)

​ ២ កម្លាំង​ទាហាន​ដែល​ជិតស្និត​និង​រដ្ឋាភិបាល​ទីក្រុង​គី​វ​ត្រូវតែ​ដកថយ ទៅកាន់​ទីតាំង​មានកំណត់​មួយ ដើម្បី​បញ្ចៀស​ការបាញ់ប្រហារ​ចូលទៅ​ទីតាំង​ស៊ីវិល នៅ​ខេត្ត​ទាំងពីរ​ខាងលើ​។​ ៣ អនុវត្ត យ៉ាង​ហ្មឹ​ង​មាត់ គ្រាប់​គ្រាន់ បទ​ឈប់​បាញ់​។​ ៤ បញ្ឈប់​ការប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រឆាំង​ពលរដ្ឋ​ស្លូតត្រង​។​ ៥ អនុវត្តិ​ការដោះដូរ​ចំណាប់ខ្មាំង​រវាង​ភាគី​ទាំងពីរ​ដោយ​គ្មាន​លក្ខណ​ណាមួយ​។​ ៦ បើកទ្វា​មនុស្សធម៌ សម្រាប់​ស្បៀងអាហា​ជំនួយ​ទាំងឡាយ​ពី​រុស្ស៊ី​ចូលទៅ​កាន់​ទី​ខេត្ត Lugansk និង​Donetsk ។​ ៧ ចូលរួម​ធ្វើ​សកម្មភាព​ដោយ​ផ្តា​ល់ពី​រុស្ស៊ី​ក្នុងការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​។​ ​លោកពូ​ទីន​សង្ឃឹមថា កិច្ចព្រមព្រៀង​ចុងក្រោយ​រវាង​រដ្ឋាភិបាល​ទីក្រុង​គី​វ និង​ក្រុម​ផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​ទទួលបាន​ការឯកភាព​នៅក្នុង​ជំនួប​ពិភាគ្សា​នា​ថ្ងៃទី​៥​ខែកញ្ញា​នេះ​។

កាលពី​ថ្ងៃទី​៣​ខែកញ្ញា ការសន្ទនា​តាម​ទូរស័ព្ទ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ប៉ូ​រ៉ូ​ឆិ​ន​កូ និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន​បាន​ព្រមព្រៀងគ្នា​ទៅលើ​លក្ខខណ្ឌ ស្តី​ពីបទ​ឈប់​បាញ់ នៅ​ប៉ែក​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោកពូ​ទីន​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ អំពី​ចំណុច​មួយ​ចំនូ​ន ទាក់ទង​នឹង​ផែនការ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ព្រមទាំង​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ភាគី​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​អាច​នឹង​ឈានដល់​ការចុះ​កិច្ច​ព្រមព្រៀងគ្នា​មួយ នៅក្នុង​កិច្ចចរចា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​។​ ​លោក​អូ​បា​ម៉ា ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​អេ​ស្តូ​នី បានបង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង​ចំពោះ​បទ​ឈប់​បាញ់ ដែល​ប្រកាស​ដោយ អ៊ុយ​ក្រែ​ន នៅ​ថ្ងៃ​ពុធ ដោយ​លោក​បានធ្វើការ​កត់សម្គាល់​ថា កន្លងមក​ក៏​ធ្លាប់មាន​ការប្រកាស​ពីបទ​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែ​ន​នេះដែរ ក៏ប៉ុន្តែ មិនដែល​ទទួលលទ្ធផល​អ្វី​ពិតប្រាកដ​នោះទេ​។​ ​ទោះជា​យ៉ាងណា លោក​ប្រធានាធិបតី​អាមេរិក​បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប៉ូ​រ៉ូ​ឆិ​ន​កូ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​បញ្ចប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។​

​គួរ​បញ្ជាក់ថា បទ​ឈប់​បាញ់​ត្រូវ​បានប្រកាស​ជាដំបូង​ដោយ​រដ្ឋាភិបាល អ៊ុយ​ក្រែ​ន ដោយ​បញ្ជាក់ថា ការព្រមព្រៀង​នេះ​ត្រូវបានធ្វើ​នៅក្នុង កិច្ចសន្ទនា​តាម​ទូរស័ព្ទ រវាង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​លោកពូ​ទីន​។ កាល ពីដំបូង អ្នកនាំពាក្យ​ផ្លូវការ​របស់​វិមាន​ក្រេ​ម​ឡាំង លោក ឌ្មី​ទ្រី ពេ​ស្កូវ បានត្រឹមតែ​បញ្ជាក់ថា មានការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​មែន​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន និង​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប៉ូ​រ៉ូ​ឆិ​ន​កូ​។ ប៉ុន្តែ​លោក ពេ​ស្កូវ គ្រាន់តែ​ជូនដំណឹង​ថា​ប្រមុខរដ្ឋ​ទាំងពីរ​“​ក្នុង​កម្រិត​ធំ​” បាន​ឯកភាពគ្នា​ទៅលើ​ជំហាន​ដែល​មុខជា​អាច​ជំរុញ​ដល់​ការឈប់​បាញ់​រវាង ម្ខាង​គឺ​ពួកយោធា​អ៊ុយ​ក្រែ​ន​និង​ម្ខាង​ទៀត​គឺ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី និយម នៅ​តំបន់​ខាងកើត​អ៊ុយ​ក្រែ​ន​។ គាត់​សង្កត់ធ្ងន់ថា​គ្មាន​ការព្រមព្រៀង​ស្តីអំពី​ការឈប់​បាញ់ អាច សម្រេច​បានឡើយ ដ្បិត​រុស្ស៊ី មិនមែនជា​ភាគី​ជាប់​ក្នុង​ជម្លោះ​នៅ​តំបន់​នោះឡើយ​។​ ​វិមាន​ក្រេ​ម​ឡាំង​រំលឹកថា ទីក្រុង​ម៉ូស្គូ​រមែង​គូសបញ្ជាក់​ហើយ​គូសបញ្ជាក់​ទៀតថា ប្រទេស​រុស្ស៊ី មិនមែនជា​ភាគី​ជាប់​ក្នុង​ជម្លោះ ដែលមាន​លក្ខណៈ​ផ្ទៃក្នុង​អ៊ុយ​ក្រែ​ន​ទេតើ​។

គោលជំហរ​រុស្ស៊ី នេះ ត្រូវបាន​លោកពូ​ទីន លើកឡើង​ជាថ្មី​ក្រោយពី​គាត់ បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី អ៊ុយ​ក្រែ​ន​ប៉ូ​រ៉ូ​ឆិ​ន​កូ នៅ​ក្រុង​មិន​ស្គ៏​កាលពី​ថ្ងៃ​២៦​សីហា​កន្លងទៅ​។ តាម​ការពន្យល់​បំភ្លឺ​របស់ លោក​ប្រធានាធិបតី​ពូ​ទីន ៖ “​លាក់បាំង​អី យើង​មិនអាច​និយាយ​អំពី​ល័ក្ខខ័ណ្ឌ​អ្វី​ណា​នៃ​ការឈប់​បាញ់​ឡើយ អំពី​ការ​ព្រមព្រៀងគ្នា​អ្វី​ណា រវាង​ក្រុង​គៀវ​និង​ក្រុង​ដូ​នេ​ត​ស្គ៏ រវាង ក្រុង​គៀវ​និង​ក្រុង​លូ​ហ្កា​ន់​ស្គ៏​ឡើយ ដ្បិត​រឿងនេះ​មិនមែនជា​កិច្ចការ​យើង​ទេ​តែ ជា​កិច្ចការ របស់​អ៊ុយ​ក្រែ​ន​ផ្ទាល់​”​។​

​ក្រសួងការបរទេស​ទាំង​រុស្ស៊ី​ទាំង​អ៊ុយ​ក្រែ​ន ទប់ខ្លួន មិន​ធ្វើ​អត្ថាធិប្បាយ អ្វី​ណា​ទៅលើ​ដំណឹង ស្តីអំពី​ការឈប់​បាញ់​នោះឡើយ​។ រីឯ​តំណាង​ក្រសួងការពារជាតិ​នៃ ”​សាធារណរដ្ឋ​ប្រជាមានិត​ដូ​នេ​ត​ស្គ៏​” ហៅ​កាត់​ថា DNR ទើប​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA Novosti ថា កង​សេនាជន​មិន​បញ្ឈប់​ការបាញ់​នោះឡើយ​ដរាបណា​ដែល​ទឹកដី​គេ​មិនទាន់ សម្អាត​ពី "​ពួកយោធា​ឈ្លានពាន​អ៊ុយ​ក្រែ​ន​"​។​ ​ក៏ប៉ុន្តែ នៅ​រសៀល​ថ្ងៃ​ពុធ លោកពូ​ទីន​ផ្ទាល់​បានចេញ​មុខ​ប្រកាស​បង្ហាញ អំពី​លក្ខខណ្ឌ ៧​ចំណុច នៃ​ផែនការ​សន្តិភាព​រយៈពេល​វែង សម្រាប់​តំបន់​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោក​ប្រធានាធិបតី​រុស្ស៊ី​ក៏បាន​បង្ហាញ​ផងដែរ​ពី​ក្តី​សង្ឃឹមថា ផែនការ​សន្តិភាព​នេះ​អាច​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​គូភាគី​ជម្លោះ អ៊ុយ​ក្រែ​ន នៅក្នុង​កិច្ចប្រជុំ ដែល​គេ​គ្រោង​ធ្វើ នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​៕