ករុណា ពេជ្រ ចេញ​បទ​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ បំបែក​ភាពស្ងប់ស្ងាត់​

0

ភ្នំពេញ​៖ ករុណា ពេជ្រ តារាចម្រៀង​ដ៏​មាន​ឥទ្ធិពល​របស់​ផលិតកម្ម​ថោ​ន តែ​សំលេង​មិនសូវ​បាន បាន​ចេញ​បទ​ចម្រៀង​ថ្មី ជា​ស្នាដៃ​កូន​ខ្មែរ ដើម្បី​បំបែក ភាពស្ងប់ស្ងាត់ របស់ខ្លួន ក្រោយពី​មាន​រឿង​រិះគន់​ជាច្រើន​។​ ​ម៉ុក ករុណា ឬ ករុណា ពេជ្រ មានរឿង​រិះគន់​ជាច្រើន ក្នុងនោះ គឺ​បញ្ហា​ចម្បង​ពីរ ច្រៀង​គាំង​ឌី​ស លើ​ឆាក និង​បញ្ហា​យក​ក​កាយវិការ​សម្តែង​ក្នុង​បទ​ចម្រៀង​របស់​ប្រទេស​ជិតខាង​ទាំង​ដុល មក សម្តែង​ក្នុង​បទ​ចម្រៀង ដែល​ចម្លង​គេ​ដូច​គ្នា​នោះ ។​បញ្ហា​ខាងលើ បាន​ធ្វើឲ្យ ករុណា ពេជ្រ រង​ការរិះគន់ និង​បាក់​ស្រុត​ប្រជាប្រិយភាព តែម្តង ។

ឆ្លើយតប​នឹង​ការរិះគន់ និង ភាពស្ងប់ស្ងាត់ ករុណា ពេជ្រ បាន​បញ្ចេញ​ចម្រៀង ថ្មី​សន្លាង ជា​ស្នាដៃ​កូន​ខ្មែរ ពិតៗ ក្រោម​ចំណងជើង​ថា “​រៀន​ចប់​កាលណា​ការ​ប្រពន្ធ​បាត់​” ដែល​និពន្ធ​ទំនុកច្រៀង​ដោយ កវីនិពន្ធ​ដ៏​មាន​ឥទ្ធិពល យឹម តា​ស្រង់ ។ ​បទ “​រៀន​ចប់​កាលណា​ការ​ប្រពន្ធ​បាត់​” គឺ​ជា​បទ ឆ្លុះ​បញ្ជាំង​ពី សកម្មភាព ក្នុង​សង្គម​ខ្មែរ នាពេល​បច្ចុប្បន្ន និយាយ​អំពី​យុវវ័យ​។​ ​AM0A2929-copy

យឹម តា​ស្រង់ បាន​សរសេរ​នៅលើ​ទំព័រ ហ្វេ​ស​ប៊ុកខ្លួន​ថា “​ខ្ញុំ​និពន្ធ​បទ​នេះ​ឡើង​គឺ​ជា​រឿង​ពិត​ដែល​កំពុង​កើតមាន​នៅក្នុង​ ​សង្គម​ខ្មែរ ខ្ញុំ​មាន​អារម្មណ៍​ថា​ឪពុកម្តាយ​ហាក់ដូចជា​ទទួល​ភាព អ​យុត្តិធ​ម៍ណាស់​បើសិនជា​យើង​គិត​អោយដល់ ព្រោះ​តាំងពី​តូច​ដល់​ធំ​ ​ថែរក្សា​ជួយ​កូន​គ្រប់បែប​យ៉ាង​រហូតដល់​ខ្លះ​លក់​គោ​លក់​ក្របី លក់​ដី​កេរិ៍​ ​នៅ​ភូមិ​ផ្គត់​ផ្គង​បញ្ចូន​អោយ​កូន​

រៀន តែ​ទីបំផុត​កូន​ខ្លះ​មិនទាន់​ទាំង​រៀន​ចប់​ស្រួលបួល​ផង​ក៏​រៀបការ​ប្រពន្ធ ហើយ​ខ្លះ​ទៀត​រៀន​ចប់​មិន​ទាន់​ទាំង​ ​បាន​ជួយ​តប​ជីវភាព​គ្រួសារ​ផង​ក៏​ការ​ប្រពន្ធ​បាត់​ដែរ គិតៗ​ទៅ​តើ​អ្នក​ទាំង​ ​អស់​គ្នា​យល់​យ៉ាងម៉េច ? ​ប៉ុន្តែ​ទឹក​ចិត្តជា​ឪពុក​ម្តាយ​ទោះ​មានរឿង​យ៉ាងនេះក្តី​ក៏​គាត់​នៅ​តែ​អាណិត​ ​ស្រឡាញ់​កូន​មិន​ថា​ឪពុកម្តាយ​ខ្ញុំ ឬ​ឪពុកម្តាយ​គេ​ទេ ហើយ​ពួកគាត់​ក៏​មិន​ចង់បាន​អ្វី​ពី​កូន​ដែរ​គឺ​ចង់បាន​អោយ​តែ​កូន​ ​រស់នៅ​បាន​ក្តី​សុខគឺ​គាត់​សប្បាយចិត្ត​ហើយ​។​

​សូម​ស្តាប់​បទ​នេះ​ហើយ​ពិចារណា​ទាំងអស់គ្នា នេះ​ជា​ការនិពន្ធ​ស្តែង​ ​ចេញ​ពី​រឿង​ពិត​នៅ​ក្នុង​សង្គម ។​ពី​ខ្ញុំ យឹម តា​ស្រង់​” ។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ផលិតកម្ម ថោ​ន និន្នាការ​និពន្ធ​ទំនុកច្រៀង ជា​ស្នាដៃ​កូន​ខ្មែរ គឺ​កំពុងតែ​ដំណើរការ​យ៉ាង​រលូន ដោយ​លុបបំបាត់​ការកូ​ពី បទ​ចម្រៀង​ពី​បរទេស បន្ថិចម្តងៗ ខណៈ​ដែល​ផលិតកម្ម ក្នុងស្រុក ជាច្រើន​ទៀត ងាក​មក​រក ការនិពន្ធ​ទំនុកច្រៀង និង Melody ជា​ស្នាដៃ​កូន​ខ្មែរ​ដូចគ្នា ៕​ ស្តាប់បទចម្រៀង “​រៀន​ចប់​កាលណា​ការ​ប្រពន្ធ​បាត់​” ៖