កងទ័ពប្រកាសកាលពីថ្ងៃទី៣ កញ្ញាថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកបះបោរ៩១០នាក់នៅតំបន់ កុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថានខាងជើង ក្នុងក្របខ័ណ្ឌនៃការវាយលុកដោយទ្រង់ទ្រាយធំមួយបើកធ្វើចាប់ពីថ្ងៃ ទី១៥ មិថុនាមក ។ ប្រតិបត្តិការយោធាមាន ឈ្មោះថា ZARB–E-AZB បានបើកធ្វើបន្ទាប់ពីការកាត់ផ្តាច់បទឈប់បាញ់គ្នាមួយជាមួយពួក តាលីបង់ និងការបង្កើនការវាយ ប្រហាររបស់ពួកបះបោរប្រឆាំងកងកម្លាំងសន្តិសុខនៅតាមកន្លែងផ្សេងៗ ក្នុងប្រទេសមក ។
ដោយលើកឡើងពីភាពលម្អិតនៃប្រតិបត្តិការនេះ និងតុល្យការជនរងគ្រោះ កងទ័ពក៏លាតត្រដាងផងដែរថា ទាហាន៤២នាក់ក៏ត្រូវស្លាប់ដែរក្នុងប្រតិបត្តិការយោធានៅតំបន់វ៉ា ហ្ស៊ីរីស្ថានខាងជើង ។ ក្នុងដំណាក់កាលនោះដែរ ភ្នាក់ងារសន្តិសុខ២៣នាក់ត្រូវស្លាប់ក្នុងតំបន់កុលសម្ព័ន្ធឯទៀតៗ ។
ចាប់តាំងពីបើកធ្វើប្រតិបត្តិការ ZARB-E-AZB មក ទាហានប៉ាគីស្ថាន២៦៩នាក់ក៏ត្រូវរបួសដែរនៅវ៉ាហ្ស៊ីរីស្ថាន ខាងជើង និងក្នុងតំបន់ដទៃៗទៀត ពិសេសនៅទីក្រុងការ៉ាជី និងនៅខេត្តបាលូជីស្ថាន ។
តាមសេចក្តីប្រកាសមួយ កងទ័ពឱ្យដឹងថា ប្រតិបត្តិការ ZARB-E-AZB ទទួលបានជោគជ័យដូចការគ្រោងទុក ។ដោយផន សុខជាតិ កងកម្លាំងសន្តិសុខអាចវាយកម្ចាត់ពួកបះបោរចេញពី ទីក្រុងមីរ៉ាន់សាហ៍ មីរ៉ាលី ដាតាខែល បូយ៉ា និងដឺហ្គាន ដែលចាត់ទុកថា ជាទីតាំងបង្អែករបស់ពួកតាលីបង់។ កន្លែងផលិតគ្រាប់បែកច្នៃរហូតដល់២៧កន្លែងផលិតគ្រាប់រុ៉ក្កែត មួយកន្លែង ព្រមទាំងកន្លែងស្កុកគ្រាប់រំសេវមួយត្រូវបានរកឃើញហើយកម្ទេចចោល ៕