ទឹកប្រាក់​ជាង ៦០០ លាន​ដុល្លារ ត្រូវ​ចំណាយ ទៅលើ​ការ ទប់ស្កាត់​ជំងឺ Ebola

0

​កាលពី​ថ្ងៃ​ពុធ រដ្ឋលេខាធិការ​ផ្នែក​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ បាន​និយាយថា ទឹកប្រាក់​ប្រមាណ​ជាង ៦០០ លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក នឹងត្រូវ​ចំណាយ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ​ជំងឺ Ebola ដ៏​កាច​សាហាវ​បំផុត​នៅ​បណ្តា​ប្រទេស​ក្នុង តំបន់​អា​ហ្វ្រិ​ច​ខាងលិច​។​ ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៤​នេះ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោកស្រី Margaret Chan បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា « ជំងឺ Ebola បាន​រាតត្បាត យ៉ាង​ឃោរឃៅ កាច​សាហាវ​ជាខ្លាំង​ហើយ​សម្លាប់​មនុស្ស​លឿន​បំផុត ដែល​ពួកយើង​ខាន ជួបប្រទះ​ជំងឺ​បែបនេះ​ជាង ៤០ ឆ្នាំ មកហើយ​។​» is

លោក​បាន​បន្តទៀតថា អត្រា​នៃ​ការចម្លង​ជំងឺ​នេះ គឺ​ខ្ពស់​ជាខ្លាំង ដែល​យើង​មិនអាច​គ្រប់គ្រង បញ្ជៀ​សវា​បាន នៅ​ពេ​ស​ពេញ​ប្រទេស​អាហ្វ្រិក​ខាងលិច​។ ជាមួយគ្នានេះដែរ ក្នុង​សប្តាហ៍​នេះ របាយការណ៍​យូ​អិន​បាន​ឲ្យ​ដឹងថា មាន​ករណី​ឆ្លង​ចំនួន ៣.៥០០ នាក់ ហើយ​ចំនួន​អ្នកស្លាប់ មាន​ប្រមាណ​ជា ១.៩០០ នាក់ ដោយសារតែ​ជំងឺ Ebola នេះ​រាតត្បាត​តាំងពី​ខែមីនា មក​។​ ​អ្នកសម្របសម្រួល​ជាន់ខ្ពស់​របស់ UN និង ជា​អ្នកគ្រប់គ្រង​ជំងឺ Ebola លោក David Nabarro បាន​ប៉ាន់​ស្មានថា យ៉ាងហោចណាស់ ត្រូវ​យូ​អិន​ត្រូវ​ចំណាយ លុយ ជាង ៦០០ លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ពី​ការ​រាលដាល​នៃ​ជំងឺ​នេះ​។

លោកស្រី Margaret Chan ដែលជា​ប្រធាន WHO បាន​សង្កត់ធ្ងន់ថា «​វា​បាន​គំរាមកំហែង​ដល់​ពិភពលោក​យើង​ទាំងមូល ហើយ យើង​ចាំបាច់​ត្រូវ តែ​បង្កា​វា​ឲ្យ​ទាន់ពេលវេលា​»​។​ ​គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​ជាច្រើន​ដូចជា សហរដ្ឋ​អាម៉េរិក​, ចក្រភព​អង់គ្លេស​, ចិន​, កាណាដា​, អាហ្វ្រិក​ខាងត្បូង​, ស្វី​ស​, បារាំង​, និង កូ​វ៉ែត បានផ្តល់​ជំនួយ​និង ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់​ជំងឺ Ebola នេះ​៕ផន សុខជាតិ