ប្រជាពលរដ្ឋជាង២០គ្រួសារប្រកបមុខលក់លៀសហាល នៅក្នុងភូមិសំរោង ក្នុងសង្កាត់ផ្សារឆ្នាំង

កំពង់ឆ្នាំង ប្រជាពលរដ្ឋរស់នៅក្នុងសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំងប្រមាណជាង២០ គ្រួសារបានប្រកបមុខរបរលក់លៀសហាលផ្គត់ ផ្គង់ជីវភាពប្រចាំថ្ងៃ ដែលមុខរបរនេះមិនសូវចំណេញកាក់
កបប៉ុន្មាននោះទេ តែក៏អាចរកប្រាក់ទិញអង្ករប្រចាំថ្ងៃចិញ្ចឹមក្រុមគ្រួសារបានមួយគ្រាផងដែរ ។

ប្អូនប្រុស ឈ្មោះ សំ ណាង អាយុ ៣៦ឆ្នាំ កំពុងស្រុះលៀសដើម្បីយកទៅហាលលើរទេះរុញលក់ នៅព្រឹកថ្ងៃទី ២៧ ខែមករាឆ្នាំ២០២២នេះ បាននិយាយឲ្យដឹងថា គាត់បានប្រ កបមុខរបរលក់លៀសហាលនេះចំនួន ៦ ឆ្នាំហើយ ដែលមុខរបរនេះ
បើលក់លៀសហាលបាន២ធុងស្ពេត្រូលក្នុង១ថ្ងៃ អាចរកប្រាក់ចំណេញបានប្រមាណពី ៤ម៉ឺនរៀលទៅ ៥ ម៉ឺនរៀល
តែប៉ុណ្ណោះ ។

ប្អូនសំណាងបានបញ្ជាក់ឲ្យដឹងថាលៀសស្រស់ដែលប្អូនទិញពីអ្នក នេ សាទមកគឺ១ធុងស្ពេត្រូលថ្លៃ ពី ៥ ម៉ឺនទៅ ៦ម៉ឺនរៀល តាមទំហំលៀសធំឬតូច និងពេលលក់ចេញទៅវិញសៀសហាលក្នុង១កំប៉ុងថ្លៃ ពី ២ពា ន់រៀល ទៅ៣ ពាន់រៀល ។

ចំណែករបៀបធ្វើលៀសហាលលក់ គឺជាដំបូងយើងត្រូវយកលៀសទៅត្រាំទឹក ១យប់ ឬ២យប់អោយអស់ដីសិន ។

បន្ទាប់មកត្រូវយកលៀសទៅដាក់ដុះលាងទឹក ២ ឬ ៣ ដង ទៀតអោយអស់ដី ទើបយកសៀល នេះទៅស្រុះឱ្យឆ្អិន ទើបយកលៀស នោះមកប្រឡាក់ អំបិល ស្ករ ប៊ី ចេ ង ម្ទេស ខ្ទឹម រំដេង ដើម្បីឲ្យលៀសមានរសជាតិឆ្ងាញ់ ទើបយកវាទៅហាល ថ្ងៃអោយស្ងួតនៅលើរទេះរុញទើបដើរលក់នៅតាមភូមិឃុំ និងតាមទីប្រជុំជន ។

ស្រ្តីឈ្មោះ បានបញ្ជាក់ឲ្យដឹងទៀ តថា ណារី កំពុងហាលលាសលើរទះរុញបាននិយាយឲ្យដឹងថា នៅក្នុ ងភូមិសំរោងនេះ ប្រជាពលរដ្ឋប្រក បមុខរបរលក់លៀសមានប្រមាណជាង ២០ គ្រួសារ ប៉ុន្តែមុខរបរលក់លៀសនេះក្នុង១ ឆ្នាំអាច
លក់បានតែរយៈពេល៦ទៅ៧ខែតែ
ប៉ុណ្ណោះព្រោះនៅក្នុងរដូវទឹកទន្លេឡើងអ្នកនេសាទរកលៀសមិនបានទេ ដូចនេះសូមប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងសូមជួយគាំទ្រនិងជួយទិញលៀសហាល របស់ភូមិសំរោងយើងផង ៕
សុខ គឹមសៀន