ចិន៖កសិដ្ឋានចិញ្ចឹមកន្លាត នៅក្នុងប្រទេសចិន កំពុងមានសន្ទុះ ហើយវាក៏ជាថ្នាំដ៏មានប្រយោជន៍ និងមានតម្លៃថោកសម្រាប់មនុស្សវ័យចំណាស់ ។ នេះបើយោងតាមប្រភពព័ត៌មាន Malcolm Moore បានឲ្យដឹង។ វិធីបរិភោគសត្វកន្លាតដ៏ត្រឹមត្រូវមួយ នៅភាគខាងជើងប្រទេសចិន គឺគេយកវាទៅធ្វើម្ហូបឆា ចៀន ដែលជាមុខម្ហូបដ៏ប្រសើរ។
ម្យ៉ាងវិញទៀត សត្វកន្លាតនេះដែរ វាមានរស់ជាតិ ដូចទៅនឹងប្រហុកចិន ដោយមានក្លិនដី និងជាតិអាម៉ូញ៉ាកបន្តិចបន្តួច ប៉ុន្តែសម្រាប់ចិនវាជាថ្នាំមានអត្ថប្រយោជន៍ជាទីបំផុត។ លោក Liu Yusheng ដែលជាសាស្ត្រាចារ្យ កសិកម្ម សាកលវិទ្យាល័យ Shandong ប្រទេសចិន បានឲ្យដឹងថា ពួកគេ(កន្លាត) ជាថ្នាំដ៏អស្ចារ្យមួយ ដែលអាចព្យាបាលជំងឺមួយចំនួនយ៉ាងឆាប់រហ័សជាងថ្នាំទៅទៀត៕ ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖