​ឈើប្រណិត​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិសាត់​រង​ការកាប់បំផ្លាញ​ដឹក​តាម​ច្រក​អូ​ត្រាវ​ទឹកដី​ខេត្តកំពង់ស្ពឺ​មន្ត្រី​បរិស្ថាន​អ្នកបើក​ភ្លើង​ខៀវ​

0

​កំពង់ស្ពឺ ៖ ឈើប្រណិត​ប្រភេទ​នាងនួន និង​ធ្នុង​រាប់រយ​ម៉ែត​គូប ក្នុង​មួយខែ​ត្រូវបាន​ក្រុម​ឈ្មួញ​សម្រុក​ដឹក​ចេញ តាម​រទេះគោ​ក្របី ចេញពី​ក្នុងព្រៃ​នៃ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ឆ្លងកាត់​ច្រក​អូ​ត្រាវ ចូក​ទឹកដី​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺុ ដោយ​គ្មាន​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ឡើយ ។​ ​002

ប្រជាព​រដ្ឋ​បាន​រាយ​មក​ថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​សង្កេតឃើញ​មាន​រទេះគោ ក្របី​មិន​ក្រោម​ពី​២០ ទៅ​៣០​គ្រឿង​នោះទេ បាន​ដឹកឈើ​ប្រណិត​គ្រប់​ប្រភេទ​ចុះ​ពីលើ​ភ្នំ​ចេញ​ស្រុក​ក្រវ៉ា​ញ ខេត្តពោធិសាត់ ឆ្លង់​ដំណាក់​ធំ​ពិល និង​ច្រក​អូ​ត្រាវ ជូ​ល​ក្នុង​ទឹកដី​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បន្ទាប់មក​ត្រូវបាន​បែក​ចែក​ទៅ​គោលដៅ​ផ្សេងទៀត​របស់​ឈ្មួញកណ្តាល ទើប​ដឹក​បន្តទៅ​ភ្នំពេញ ។

ប្រភព​បន្តថា​ឈើប្រណិត​ដែល ត្រូវបាន​ក្រុម​ឈ្មូ​ញ​ដឹក​តាម​រទេះ​នោះ មានដូចជា​ប្រភេទ​ប៉េ ធ្នុង និង​នាងនួន ដែល​បច្ចុប្បន្ន​វាត​ម្លៃ​ខ្ពស់កប់ពពក ស្ទើ​ស្មើរ​ឈើ​ក្រញូង​ដែរ ប៉ុន្តែ​មន្ត្រី​ជំនាញ​គ្រប់គ្រង ក្នុង​តំបន់​អភិរក្ស​ព្រៃភ្នំ​ឱ​រ៉ា​ល់ ទាំង​ខេត្តកំពង់ស្ពឺ និង​ពោធិសាត់ មាន​ភាព​ធូរ​លុង​ច្រើន គឺ​បាន​ឃុបឃិត​ជា​អ្នករកស៊ី​ល្មើសច្បាប់ បើកភ្លើង​ខៀវ ឱ្យមាន​កាប់បំផ្លាញ ព្រមទាំង​ដឹក​ចេញ​យ៉ាង​អាណាធិបតេយ្យ​បែបនេះ ។​ 004

​ប្រភពពី​អ្នកស៊ីឈ្នួល​ប​រទេះគោ ក្របី​ដឹកឈើ​បាន​និយាយថា ពួកគាត់​ស៊ីឈ្នួល​ដឹកឈើ​ឱ្យ​ថៅ ក្នុង​មួយ​រទេះ​បាន​កម្រៃ​ចាប់ពី ២៥០ ទៅ ៣៥០​ដុល្លា ក្នុង​មួយ​ជើង តាម​ស្ថានភាព​ផ្លូវ​ស្រួល​ឬ​ពិបាក ហើយ​មួយ​រទេះ​អាចដាក់​ឈើ បាន​ប្រហែល​៨​ផ្លាន​ក្បែរ​មួយ​គូប​ដែរ មិនតែប៉ុណ្ណោះ​ត្រូវ​ចំណាយពេល ៥ ទៅ ៧​ថ្ងៃ​ទើប​មកដល់​គោ​ដៅ​ចំណុច​អូ​ត្រាវ ។ ប្រភព​បន្តថា ពួកគាត់​បន្តថា ចំពោះ​ការដឹកជញ្ជូន​មិនដែល​មានការ​បង្ក្រាប​ឬ​ចាប់ពី​អស់លោក​សមត្ថកិច្ច ព្រោះ​មុន​ចូលទៅ​ដឹក​ថៅកែ​មាន​ទំនាក់​ទាំងអស់​គ្រប់កន្លែង ទាំង​បរិស្ថាន​ពោធិសាត់ និង​កំពង់ស្ពឺ ។​

​ប្រភព​ច្បាស់​លាក់​មួយ​បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា ឈើប្រណិត​ដូចជា​ធ្នុង​នាងនួន​ទាំងនោះ វា​មានតម្លៃ​ណាស់​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស ហើយ​សព្វថ្ងៃនេះ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ រលាយ​ហិនហោច​អស់រលីង​ហើយ ដូច្នេះ​ក្រុម​ឈ្មួញ​ធំៗ​បាន​ទំលាក់​លុយ​ឱ្យទៅ​អ្នកតូចៗ​បន្ត ដើម្បី​ចំណាយ​លើក​ម្មករ ជួល​ជាង​ទៅ​អា​ឈើ​លើ​ភ្នំ​ជ្រៅ ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ នៅ​ស្រុក​វាលវែង និង​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ រួច​ជួល​រទេះគោរ​បី​ដឹក​ឆ្លងកាត់​ដំណាក់​អំពិល តាម​ឆ្លង​ច្រក​អូ​ត្រាវ រួច​ទើប​បែក​ចែក​បន្តទៀត ។​001

ប្រភព​បន្តថា ក្នុង​មួយថ្ងៃៗ​មាន​រទេះដឹក​ឈើប្រណិត​ចុះ​ពីលើ​ភ្នំ​ចុះមក​ច្រក​អូ​ត្រាវ មិនតិចជាង​២០​រទេះ​ឡើយ ហើយ​ការដឹក​នោះ ត្រូវ​បង់​ឱ្យ​មន្ត្រី​បរិស្ថាន ដែន​ជំរក​សត្វព្រៃ ខេត្តពោធិសាត់ មួយក្រុម​ឈរជើង​តំ​ត្រង់​តំបន់​អូ​ត្រាវ រទេះ​មួយគ្រឿង​២០​ម៉ឺន​រៀង និង​បង់​ឱ្យ​បរិស្ថាន​ដែន​ជំរក​សត្វព្រៃ ខេត្តកំពង់ស្ពឺ​២០​ម៉ឺន​ដូចគ្នា ពុំ​ដូច្នេះ​ទេ​ម្ខាង​បិត​ម្ចា​ង​បើ​ករក​ឡេះរ​ហួត ។​ ​ប្រភព​ដដែល​បន្តថា មាន​មន្ត្រី​បរិស្ថាន ក្នុង​ដែន​ជំរក​សត្វព្រៃ ភ្នំ​ឱ​រ៉ា​ល់ ខេត្តពោធិសាត់ មួយចំនួន​ដែល​ឈ​ជើង​នៅ​គោលដៅ​ច្រក​អូ​ត្រាវ មានការ​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រៃឈើ​ដែរ ដោយសារតែ​ឃុបឃិត​ជាមួយ ឈ្មួញកណ្តាល​បើកភ្លើង​ខៀវ​ឱ្យ​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​ចេញពី​តំបន់​ខ្លួន​គ្រប់គ្រង ទទួល​សំណូក និង​ពេលខ្លះទៀត​នាំ​ឈើ​លក់​ឱ្យ​ថៅ ទទួលបាន​ប្រាក់​កុ​ម្មុយ​សុង (​ក្បាល​កាត់​)​ថែម​ទៀតផង ។DSC00396

​ ​ចំពោះ​ថៅ​ឈើ​ធំ​ប្រចាំ​តំបន់​នោះ ត្រូវបាន​បង្ហើប​ឱ្យដឹងថា មាន​ចំនួន​៣​នាក់ ម្នាក់​ជា​កូនប្រសារ​របស់​មន្ត្រី​ប៉េអឹម និង​២​នាក់​ទៀត​ជាម​ន្ត្រី​យោធា​ភូមិភាគ​ទី​៣ ក្រៅ​នៅមាន​ឈ្មួញ​តូចៗ​ជាច្រើន​នាក់ ប៉ុន្តែ​ប្រភព​មិនបាន​ប្រាប់​ពី​ឈ្មោះ​ថៅកែ​ឈើ​ទាំង​នោះទេ ៕ ​