សន្និបាត សរុបលទ្ធផលឆ្នាំ២០១៧-២០២២របស់គណបក្ស ប្រជាជនកម្ពុជាឃុំកំពង់ត្រាច ស្រុករមាសហែក

0

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃ ទី ៣០ខែ មករា ឆ្នាំ ២០២២ នេះឯកឧត្តម ង៉ុយ ហាក់ អនុប្រធានក្រុមការងារបក្សថ្នាក់កណ្ដាលចុះជួយមូលដ្ឋានស្រុករមាសហែកនិងជាប្រធានក្រុមការងារបក្សចុះជួយឃុំកំពង់ត្រាចស្រុករមាសហែកលោក ស៊ូ ម៉ុល សមាជិកគណកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មធិការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែកខេត្តស្វាយរៀង បាន អញ្ជើញ ជា អធិបតី និង ដឹកនាំ អង្គ សន្និបាត គណបក្ស ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្ត ស្វាយរៀង ដេីម្បី បូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សឃុំអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និង កំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំអាណត្តិ ទី ៥ ឆ្នាំ២០២២ឆ្នាំ២០២៧។
ក្នុងនាម ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារបក្សថ្នាក់កណ្ដាលចុះជួយមូលដ្ឋានស្រុករមាសហែកឯកឧត្តម ង៉ុយ ហាក់ មានប្រសាសន៍អបអរសាទរដល់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ចំនួន១១រូប ព្រមទាំងបានធ្វើការណែនាំនូវគោលការណ៍ ៧ចំណុច ដូចខាងក្រោម៖
១.ត្រូវណែនាំប្រជាពលរដ្ឋអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង១១ចំណុចរក្សាសន្តិសុខសាធារណៈនៅក្នុងមូលដ្ឋានអោយល្អនិងគោរពច្បាប់ចរាចរណ៍ផ្លូវអោយគ្រប់គ្នាហើយជៀសឆ្ងាយពីគ្រឿងញៀនអោយបានជាដាច់ខាត។
២-ត្រូវចលនាពលរដ្ឋខិតខំបង្កបង្កើនផលស្រូវដំណាំរួមផ្សំផ្សេងៗនិងចញ្ចឹមសត្វដើម្បីលើកស្ទួយជីវភាពគ្រួសារពួកគាត់ឱយកាន់តែចំរើនទៅថ្ងៃមុខបន្តទៀត ។
៣-បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋានជាធំ និងត្រូវយកចិត្តទុកដាក់អ្នកវិនិយោគ កម្មករ កម្មការនី មិនត្រូវបង្កបញ្ហាដល់អ្នកវិនិយោគដែលមានរកស៊ី និងបង្កើតការងារជូនប្រជាពលរដ្ឋយើងឡើយ។
៤- ត្រូវចេះដាក់ខ្លួន បំរើប្រជាជន និងប្រទេសជាតិ តាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា (យកប្រយោជន៍ជាតិជាធំ)
៥- ត្រូវមានអ្នកប្រចាំការ និងរៀបចំសម្អាតទីស្នាក់ការគណបក្សឲ្យបានល្អ និងសមរម្យជាបក្សកាន់អំណាច
៦- ធានាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងត្រូវមានស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ គណបក្ស និងប្រជាពលរដ្ឋ
៧-ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមិនត្រូវធ្វើឲ្យប្រជាជនមិនសប្បាយចិត្តឡើយឈានទៅការបោះឆ្នោតនាពេលខាងមុខនេះ៕គឹមសេង