​ឈើ​តាប់​ប្រណីត​ជាង​១​ពាន់​កំណាត់​និង​២០​ម៉ែត្រគូប​​ផ្សេងទៀត​ត្រូវ​កំលាំង​ជំនាញ​មេព្រៃ​បង្ក្រាប​រឹបអូស​

0

​ ​ ​ខេត្តព្រះវិហារ​ ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បើក​យុទ្ធនាការ​ចុះបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ក្បែរ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ស្តុក​ទុក​ក្នុង​បរិវេណ​សិប្ប​កម្មដ៍​ធំ​១​កន្លែង​ស្ថិតនៅ​ភូមិ​តេ​ជោ​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ដ​ដោយ​ប្រមូល​រឹបអូស​បាន​ឈើ​តាប់​ប្រណីត​បេង​ធ្នង់​នាងនួន​សរុប​ជាង​១០០០​កំណាត់​កាលពី​ចុងខែ​សីហា​ឆ្នាំ​២០១៤​កន្លងមក​។​ ​ ​20140901_094222

ការចុះ​បង្ក្រាប​នេះ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​បាន​សុំ​ឆ្លង​យោបល់​ផ្ទាល់​ពី​លោក​អភិបាលខេត្ត​ព្រះវិហារ​មុននឹង​ដឹកនាំ​កំលាំង​មេព្រៃ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​បង្ក្រាប​ព្រោះ​តំបន់​នោះ​គ្រប់គ្រង​ដោយ​កងទ័ព​។​បន្ទាប់មក​បាន​បន្ត​ចុះទៅ​បង្ក្រាប​ដល់​ស្រុក​ឆែប​ដោយ​រឹបអូស​បាន​ឈើ​ប្រណីត​និង​ឈើ​គគីរ​សន្លឹក​ខ្នាត​មុខធំៗ​ប្រវែង​៣​ម៉ែត្រ​កប់​ដី​ក្នុង​ស្រះ​ទឹកធំ​១​កន្លែង​សរុប​ជាង​២០​ម៉ែត្រគូប​ថែមទៀត​។

​ ​ ​លទ្ធផល​រាប់នឹង​វាស់វែង​បរិមាណ​ឈើ​មិនទាន់​ដឹង​ចំនួន​តួលេខ​ពិតប្រាកដ​នៅ​ទ្បើ​យ​ទេ​រហូតមកដល់​ថ្ងៃទី​០៤​ខែកញ្ញា​នេះ​គ្រាន់តែ​បានដឹង​តួលេខ​ត្រួសៗ​តែប៉ុណ្ណោះ​គឺ​ឈើ​ប្រណីត​បង្ក្រាបបាន​នៅ​ភូមិ​តេ​ជោ​សែន​ជ័យ​បូករួម​ឈើ​រឹបអូស​បាន​នៅ​ស្រុក​ឆែ​បស​រុ​ច​ចំនួន​ជាង​១០០០​កំណាត់​និង​ជាង​២០​ម៉ែត្រគូប​។​ ​ ​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានអោយដឹងថា​ឈើ​ប្រណីត​ដែល​ចាប់​បង្ក្រាបបាន​នៅក្បែរ​តំបន់​ព្រំដែន​កាលពី​ថ្ងៃទី​១៩​ដល់​២២​សីហា​២០១៤​សរុប​ចំនួន​០៦​រថយន្ដ​យី​ឌុប​។​ការចុះ​បង្ក្រាប​នេះ​មានការ​សុំ​ឆ្លង​យោបល់​ផ្ទា​ល់ពី​លោក​អ៊ុំ​ម៉ា​រ៉ា​អភិបាលខេត្ត​ព្រះវិហារ​ផងដែរ​។​ ​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បន្តទៀតថា​បន្ទាប់ពី​ចុះបង្ក្រាប​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​រួចមក​គាត់​បាន​ដឹកនាំ​កំលាំង​រដ្ឋបាល​ព្រៃ​បន្ត​ចុះទៅ​បង្ក្រាប​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ហួរ​នៅ​ទីរួមស្រុក​ឆែប​ដោយ​រឹបអូស​បាន​ឈើ​ខុសច្បាប់​រាប់រយ​កំណាត់​ថែមទៀត​។​លោក​និយាយថា​លទ្ធផល​ការងារ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំង​២​ស្រុក​ខាងលើ​ត្រូវបាន​លោក​អភិបាលខេត្ត​ចុះ​ត្រួត​ពិនិត្យមើល​វត្ថុតាង​បរិមាណ​ឈើ​ល្មើសច្បាប់​ដល់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផ្ទាល់​។​ ​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ស្និទ្ធ​ជាមួយ​អ្នកសារព័ត៌មាន​បា​នប​ង្ហើ​ប​អោយដឹងថា​ឈើ​ប្រណីត​បេង​ធ្នង់​នាងនួន​ខ្នាត​ល្អៗ​ជាង​១០០០​កំណាត់​នៅ​ភូមិ​តេ​ជោ​សែន​ជ័យ​ដែល​លោកនាយ​ខណ្ឌ​ដឹកនាំ​ចុះបង្ក្រាប​បាន​ជោគជ័យ​និង​មិន​ជួប​គ្រោះ​ថ្នាក់លើ​ទីលាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នោះ​ដោយសារ​តែមាន​ការជួយ​អន្តរាគមន៍​ខ្លាំង​ពី​លោក​អភិបាលខេត្ត​

។​នេះ​មកពី​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​មាន​កិច្ចសហការ​ល្អជា​មួយ​ថ្នាក់ដឹកនាំ​ខេត្ត​និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​មុននឹង​ដឹកនាំ​កំលាំង​របស់ខ្លួន​ចុះទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ស្ថិតក្នុង​រូង​ខ្លា​។​ ​ ​ប្រភពព័ត៌មាន​ដដែល​បានអោយដឹងថា​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខុសច្បាប់​ធ្វើ​សា​ទ្បុ​ង​និង​គ្រែ​ម្ចាស់​ក្ស​ត្រី​យ៍​នៅ​ភូមិ​តេ​ជោ​សែន​ជ័យ​ដែល​ស្តុក​ឈើ​តាប់​ប្រណីត​ជាង​១០០០​ពាន់​កំណាត់​ស្ថិតនៅក្នុង​ភូមិសាស្ដ្រ​អាថ៌កំបាំង​មួយកន្លែង​ក្នុង​ចំការ​ដំ​ទ្បូ​ង​មី​ដ៍​ធំ​។​

ឈ្មួញ​ធំ​បើក​សិប្ប​កម្មនេះ​ជា​ជនជាតិ​វៀតណាម​និង​មាន​កម្មករ​វៀតណាម​ជា​ជាងឈើ​រាប់សិប​នាក់​ផ្សេងទៀត​បាននាំគ្នា​រត់គេច​ខ្លួន​អស់​មុនពេល​កំលាំង​មេព្រៃ​ចុះ​ដល់ទី​តាំង​បង្ក្រាប​៕20140901_095544