​មន្ត្រី​ជំនាញ​ជលផល​សង្កាត់​លើកដែក​កំពង់​ត្រូវប៉ាន់ អនុញ្ញាត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ត្រី​ឆ្តោ​ចេញពី​ស្រុក​លើកដែក ខេត្តកណ្តាល​

0

​ ​​ខេត្តកណ្តាល​; រថយន្ត​ដឹក​ត្រី​ឆ្តោ​ចេញពី​ស្រុក​លើកដែក ជា​រៀងរាល់ថ្ងៃ ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​អ្នក ចិញ្ចឹម​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ កើតមាន​យ៉ាង​គ​គ្រិ​ក​គគ្រេង​គួរអោយកត់សំគាល់ ។ ការអនុញ្ញាត​ចូល​ប្រមូល​ទិញ​ត្រី​ឆ្តោ​ខុសច្បាប់​ចេញពី​ស្រុក​លើកដែក​សព្វថ្ងៃនេះ ត្រូវបាន​បង់ប្រាក់​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​សង្កាត់​លើកដែក និង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល​អស់ហើយ ទើប​អ្វីៗ​ដំណើរការ​ទៅបាន​យ៉ាង​រលូន.

​ ​ ​ត្រី​ឆ្តោ​ដឹក​ចេញពី​ស្រុក​លើកដែក​រាប់សិប​តោន​រៀងរាល់ថ្ងៃ ដឹក​តាម​រថយន្ត​កូរ៉េ ចូលមក​ស្តុ​ប​ទុក​នៅ​យឿ​ង​ច្បារអំពៅ រួច​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ ។ ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ត្រី​ឆ្តោ​រាប់រយ​តោន​ចេញពី​ស្រុក​លើកដែក យ៉ាង​ដុះ​ស្លែ​ត្រូវបាន​ស្គាល់ឈ្មោះ តា​គីម ជា​ចៅ​កែ យឿ នៅ​ផ្សារ​ច្បារអំពៅ​។ ​ ​ដោយឡែក​មន្ត្រី​ជំនាញ​ជលផល​សង្កាត់​លើកដែក​សើម​មាត់​សើ​មក ទទួល​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ពី រថយន្ត​ដឹក​ត្រី​ឆ្តោ និង​ពី​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ ព្រមទាំង​ពីបទ​ល្មើស​នេសាទ​ពេញ​ផ្ទៃ​បឹង​ផង ។​ ​DSC09400

​លោក វឿន មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​លើកដែក​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា រថយន្ត​ដឹក​ត្រី​ឆ្តោ​រាល់ថ្ងៃនេះ គឺ បាន​ប្រមូល​ទិញ​ពី​អ្នក​ចិញ្ចឹម​នៅក្នុង​ស្រុក​លើកដែក ហើយ​ទិញ​មួយឆ្នាំៗ​ទិញ​មិន​អស់​ទេ ព្រោះ​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ មាន​រាប់រយ​ស្រះ ។

ចំនែក​រូបលោក​ក៏មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ផងដែរ ហើយ​ត្រី​ដែល​ដឹក​ចេញ​នៅថ្ងៃនេះ គឺជា​ត្រី​របស់លោក ដែល​លក់​ទៅអោយ​ឈ្មួញ ហើយ​រូបលោក​ដែលជា​អ្នកលក់​ត្រី និង​រថយន្ត​ដឹក​ត្រី​ឆ្តោ​បាន​បង់ប្រាក់ ជូន​លោក​មន្ត្រី​ជំនាញ​ជលផល​សង្កាត់​លើកដែក​គ្រប់​ចំនួន​រួចរាល់​អស់ហើយ ។​

​ ​តាមពិតទៅ នៅក្នុង​ស្រុក​លើកដែក​ឲ្យ​តែ​បង់ប្រាក់​ឲ្យ​មន្ត្រី​ជំនាញ​រួចរាល់​ហើយ នោះ​ការដឹកជញ្ជូន​ត្រី​ឆ្តោ ត្រូវបាន​អនុញ្ញាត​ដឹក​តាមចិត្ត កុំ​ថា​ដឹក​តាម​រថយន្ត​កូរ៉េ ទោះបី​ដឹក​តាម​រថយន្ត​កុង​ទឺ​ន័​រ​ក៏បាន​ផេង​ដែរ ​ ​ពាក់ព័ន្ធ​ករណី​ខាងលើ​កម្ពុ​ជាថ្មី​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោកនាយ​រដ្ឋបាល​ជលផល​កណ្តាល​ផងដែរ តែ​មិនអាច​ទាក់​ទំនង​បាន ។​ ​