នាវា SEA PRINCESS នាំ​ភ្ញៀវ​ជិត​២.០០០​នាក់​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

0

​ លោក​វរ​សេនី​យ៌​ឯក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៤​នេះ នាវា SEA PRINCESS សញ្ជាតិ BERMUDA ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ បាន​ចូលមក​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុង ព្រះសីហនុ​នៅវេលា​ម៉ោង​៧ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ និង​ចេញដំណើរ​ទៅកាន់​ប្រទេស​ថៃ​នៅវេលា​ម៉ោង ៥​រសៀល​ថ្ងៃ​ដដែល​នោះ​។DSC03263

​ ​នាវា SEA PRINCESS មាន​បណ្តោយ​២៦១.៣១ ម៉ែត្រ ទទឹង​៣២.២៥​ម៉ែត្រ នាវា​នេះ​មាន​កំពស់​១៤​ជាន់ មាន​នាវិក​បម្រើការ​ចំនួន​៨៧៥​នាក់​ស្រី ១៣២​នាក់ មាន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ចំនួន​១.៩៥៦​នាក់ ស្រី​១.០៨០​នាក់ ដែលមាន ១៦​សញ្ជាតិ​ផ្សេងគ្នា ភ្ញៀវទេសចរ​ណ៌​ភាគច្រើន​មាន​វ័យ​ចំណាស់ ហើយ​ភ្ញៀវ​ដែលមាន​សញ្ចា​តិ​ច្រើនជាងគេ​មាន​គឺ​អូស្ត្រាលី​ចំនួន​១.៧៧២​នាក់ Nwzealand ៧3​នាក់ អង់គ្លេស​ចំនួន​៧២​នាក់ និង​អាមេរិក​១២​នាក់ ក្រៅពីនោះ​មាន​សញ្ជាតិ​ផ្សេងៗ​ទៀត​។​ DSC03269

លោក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា នៅពេល​ដែលមាន​នាវា​ទេសចរណ៍​បរទេស​ចូលមក​ម្តងៗ យើង​បាន​ជួយ​សម្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ណ៌ ដោយ​យើង​បាន​ឡើង​ម៉ា​រី​ន​ទៅ​ពង់​សេ​រ៉ូ ដែលមាន​ចង្ងាយ​៣​គីឡូម៉ែត្រ​ពី​ដីគោក ទម្រាំ​នាវា​ចូលមក​ដល់​ផែ​យើង​បាន​បំពេញបែបបទ​បោះត្រា​ជូន​ភ្ញៀវ​បាន​ច្រើន​ដោយ​មិនមាន​ការកកស្ទះ ធ្វើ​ឲ្យ​ភ្ញៀវ​មាន​ពេលវេលា​វែង ក្នុងការ​ទៅ​ទស្សនា​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ

ដូចជា​ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ វត្តភ្នំ​ក្នុង​រាជធានី​ភ្នំពេញ និង​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរ ខេត្តសៀមរាប ក៏ដូចជា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ ដើម្បី​ឲ្យ​ភ្ញៀវ​អាច​វិល​ត្រឡប់មក​ទាន់ពេលវេលា នេះ​ជាការ​ផ្តល់​ជំនឿ​ទុកចិត្ត​ឲ្យ​ភ្ញៀវ​ចង់​មកលេង​កម្សាន្ត​នៅ​កម្ពុជា​ម្តង​ហើយ ម្តងទៀត​នោះ ។​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើកចំហរ​ជើងមេឃ ជើង​អាកាស និង​ជើង​ទឹក​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នារ​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៌​1

មកលេង​កម្ពុជា​កាន់តែច្រើន​ឡើង ។ សមស​ត្ថ​កិច្ច​ប៉ូលីស​ខិតខំ​ស​ម្រូ​ល​ធ្វើយ៉ាងណា​អោយ​ភ្ញៀវ​ពេញចិត្ត​មក​កំសាន្ត​ប្រទេស​កម្ពុជា​ម្តង​ហើយ និង​មក​ម្តងទៀត ។​ ​គួរ​បញ្ជាក់ថា នាវា SEA PRINCESS កាលពី​ខែកក្កដា ឆ្នាំ​២០១៤​ម្តង​ហើយ ដែលមាន​ភ្ញៀវទេសចរ​ណ៌​ចំរុះ​ជាតិ​សាស​ន៌​ចំនួន ១៩៦៦​នាក់ ភាគច្រើន​ជា​ជនជាតិ​អូ​ស្រា្ក​លី ៕​ ​ ​ ​ ​ ​ ​ ដោយ ប៊ុន​រិទ្ធី​ ​ ​ ​