កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់

0

ខេត្តព្រះវិហារ៖ ជនសង្ស័យពីរនាក់ ត្រូវបានរងការចាប់ឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ពីបទរក្សាទុក និងចែកចាយបន្ត នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង ១០-៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុច.UTM.៤៩០៥៧៦. ១៥៨៧៣៩១. ស្ថិតនៅភូមិ.អានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ។

នេះបើយោងតាមរបាយការណ៍ហេតុរបស់កម្លាំងកងរាជអាវុធហត្ថស្រុក ដែលអង្គភាពទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារទទួលបាន។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុហត្តខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយប្រើប្រាស់នូវរថយន្តពីគ្រឿង កម្លាំងសរុបចំនួន៥នាក់។

បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក ប្រើប្រាស់ និងចែកចាយ បន្តនូវសារធាតុញៀនខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ មានឈ្មោះ វង្ស សាវឿន ភេទស្រី អាយុ ៥០ឆ្នាំ មុខរបបមិនពិតប្រាកដ, និងឈ្មោះ សេង ទួន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបប មិនពិតប្រាកដ ទាំងពីរនាក់ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុ ជាំក្សាន្ត ខេត្តព្រះវិហារ។

ចាប់យកវត្ថុតាងមួយរួមមាន៖ ០១-ថ្នាំញៀនប្រភេទម៉ាទឹកកក ពណ៏សថ្លាចំនួន០៦កញ្ចប់តូច ,០២-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ,០៣-កាកសំណល់ថ្នាំញៀនជាច្រើនកញ្ចប់ដែលជនសង្ស័យឈ្មោះ វង្ស សាវឿនបបានដុតបំផ្លាញចោ រួមនឹងសម្ភារះសំរាប់ជក់មួយចំនួនទៀត។លោកថា៖ បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕ សួនលីណា