ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចាកចេញពីកម្ពុជាដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង

0

រាជធានីភ្នំពេញ៖​ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈនេះ យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរដូវរងារ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។

នៅក្នុងឱកាសនៃព្រះអវត្តមាន ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងនេះ រាល់ព្រះរាជតួនាទី និងភារកិច្ចរបស់ព្រះអង្គ នឹងត្រូវប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភាកម្ពុជា។