បន្ទាយមានជ័យ ៖បុរសម្នាក់ដែលគេដឹងថាជាអ្នកចាំចំការអោយគេត្រូវបានជនមិនស្គាល់មុខលួចបាញ់សំលាប់ខណៈកំពុងដេកលង់លក់ក្នុងតំណេក។ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៤ខែតុលាឆ្នាំ២០១៤នៅចំនុចចំការក្នុងភូមិបឹងស្នោរ ឃុំស្លក្រាមស្រុកស្វាយចេកខេត្ត
បន្ទាយមានជ័យ។
តាមសម្តីរបស់សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុង ម៉ៅ ភេទប្រុស អាយុ ៤១ ឆ្នាំមានស្រុកកំណើតនៅឯខេត្តកណ្តាល រស់នៅភូមិបឹងស្នោ ឃុំអូបីជាន់ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបាន មកសុី ឈ្នួលចាំចំការអោយឈ្មោះ អឿន នុត ។
លោកអាត់ខេមបានប្រាប់ថាមុនពេលកើតហេតុនោះបើតាមការអះអាងរបស់ឈ្មោះលោកគីមជុយ ប្រុសអាយុ៦២ឆ្នាំរស់នៅភូមិ៣សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវជាមិត្តភក្រ័និងសពបាននិយាយថាមុនពេលកើតហេតុជនរងគ្រោះនៅម៉ោង៧យប់នោះនិងកូនបានចូលដេកក្នុងផ្ទះដូចធម្មតាពុំមានរឿងអ្វីកើតឡើងនោះទេលុះ នៅម៉ោង៧.៣០យប់ស្រាប់តែមានក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នាចំនួន៣នាក់ប្រដាប់ទៅដោយដាវសាមរ៉ៃនិងកាំភ្លើងអឹុមសីបានចូលមកផ្ទះជនរងគ្រោះហើយធ្វើការគំរៀមស្របពេលនោះចោរក៏បានចូលទៅចាប់ម្ចាស់ផ្ទះចងទាំងឪពុកនិងកូន។លោកជុយបាននិយាយបន្តថាចោរនោះក៏ចូលធ្វើសកម្មភាពរុករកឥវា៉ន់ក្នុងផ្ទះរបស់ជនរងគ្រោះពេញតែផ្ទះពេលនោះឪពុកនិងកូនជនរងគ្រោះឱកាសហុចឲ្យក៏រត់គេចពីចោរនោះទាំងត្រដាបត្រដួសពេលនោះចោរឃើញទាន់ក៏រត់ដេញតាមហើយក៏បាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់ចំមួយគ្រាប់បណ្តាលឲ្យជនរងគ្រោះស្លាប់ឆ្ងាយពីផ្ទះចំងាយពីផ្ទះប្រហែល១០០មែត្រចោរនោះតាមទៅវាយកូនឲ្យរបួសធ្ងន់នៅកន្លែងកើតហេតុទៀតផង។លោកជុយបានបញ្ជាក់បន្តថាចោរនោះបានវិលប្រឡប់មកផ្ទះជនរងគ្រោះប្រមូលទ្រព្យសម្បត្តក្នុងផ្ទះនិងម៉ូតូមួយគ្រឿងជិះចេញទៅបាត់។
នៅព្រឹកថ្ងៃទី៥ខែតុលានេះដែរ កំលាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំ ដោយលោក អាត់ ខែម ស្នងការខេត្តបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើ កោសល្យបច្ច័យនិងកំណត់មុខសញ្ញាជនដៃដល់៕