​ចំនួន​ពលរដ្ឋ​គាំទ្រ​នាយករដ្ឋមន្ដ្រី ជប៉ុន​កើនឡើង​ខ្ពស់​

0

​ចំនួន​ប្រជាជន​ដែល​គាំទ្រ​ទៅលើ គណៈរដ្ឋមន្ដ្រី​ថ្មី​ដែល​ដឹកនាំ​ដោយ​នាយក រដ្ឋមន្ដ្រី​ស៊ីន​ហ្សូ អា​បេ កើនឡើង​ខ្ពស់ ក្រោយ​ការកែទម្រង់​គណៈរដ្ឋមន្ដ្រី​កាល ពីថ្ងៃ​ទី​៣ ខែកញ្ញា ។ នៅក្នុង​លទ្ធផល ស្រាវជ្រាវ​នៅ​ខែសីហា មាន​ពលរដ្ឋ គាំទ្រ​រដ្ឋាភិបាល​ជប៉ុន​តែ​៤៩,៨​ភាគរយ ប៉ុណ្ណោះ តែ​ពេលនេះ​កើនឡើង​ដល់ ៥៤,៩​ភាគរយ ។ ​download (3)

ការស្រាវជ្រាវ​របស់​ប​ណ្ដា​ញ​ព័​ត៌ មាន​ក្យូ​ដូ ដោយ​សាកសួរ​ប្រជាពលរដ្ឋ ជប៉ុន​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​កាលពី​ថ្ងៃទី ៣ និង​ថ្ងៃទី​៤ ខែកញ្ញា នៅ​គ្រប់ទិសទី ទូទាំងប្រទេស​បង្ហាញឱ្យឃើញ​ថា ក្រោយ ការរុះរើ​កែទម្រង់​គណៈរដ្ឋមន្ដ្រី​ដោយ ផ្ដល់​តំណែង​រដ្ឋមន្ដ្រី​សំខាន់ៗ​ដល់​ស្ដ្រី​៥ រូប​ធ្វើឱ្យ​ពលរដ្ឋ​បង្ហាញ​ការពេញចិត្ដ យ៉ាងខ្លាំង​ទៅនឹង​សកម្មភាព​ទាំងនោះ ។ ​

ជាមួយនឹង​ការគាំទ្រ​ទាំងនោះ រដ្ឋា​ភិ បាលជ​ប៉ុន​ក្រោម​ការដឹកនាំ​របស់លោក ស៊ីន​ហ្សូ អា​បេ នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​ជប៉ុន កាន់តែ​រីកចម្រើន​ឆ្ពោះទៅមុខ ។ មួយ វិញទៀត លោក​ស៊ីន​ហ្សូ អា​បេ នឹង​ក្លាយ ជា​ប្រមុខ​ដឹកនាំ​ជប៉ុន​បន្ដទៀត ដោយ សារ​តែ​លោក​អនុវត្ដ​គោលនយោបាយ កែទម្រង់ និង​ទស្សនៈ​ជាតិនិយម​របស់ លោក​ធ្វើឱ្យ​ពលរដ្ឋ​ពេញចិត្ដ​យ៉ាងខ្លាំង ។