បន្ទាយមានជ័យ៖ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នាចំនួន៣នាក់ប្រដាប់ទៅដោយដាវសាមរ៉ៃនិងកាំភ្លើងអឹុមសីគ្រប់ដៃបានធ្វើសកម្មភាពចូលទៅប្លន់ផ្ទះអ្នកស្រុកហើយក៏ចាប់ម្ចាស់ផ្ទះចងក្រោយពេលដែលកំពុងប្រមូលទ្រព្យសម្បត្តក្នុងផ្ទះនោះម្ចាស់ផ្ទះក៏រត់ទាំងចំណងត្រូវបានចោរតាម
បាញ់ស្លាប់ឪចំណែកកូនវាយនិងកាំភ្លើងរងរបួសជាទំងន់។ចោរប្លន់ប្រដាប់អាវុធចូលប្លន់ផ្ទះអ្នកស្រុកនោះនៅវាលាម៉ោង៧.៣០នាទីយប់ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៤ស្ថិតនៅភូមិបឹងស្នោរ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។លោកឧត្តមសេនីយ៍ត្រីអាត់ ខេម ស្នងការនគបាលខេ ត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ យ៉ុន ម៉ោ ប្រុស អាយុ ៤១ឆ្នាំរស់នៅភូមិបឹងស្នោ ឃុំអូបីជាន់ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។លោកអាត់ខេមបានបញ្ជាក់ថាមុនពេលកើតហេតុនោះបើតាមការអះអាងរបស់ឈ្មោះលោកគីមជុយ ប្រុសអាយុ៦២ឆ្នាំរស់នៅភូមិ៣សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវជាមិត្តភក្រ័និងសពបាននិយាយថាមុនពេលកើតហេតុជនរងគ្រោះនៅម៉ោង៧យប់នោះនិងកូនបានចូលដេកក្នុងផ្ទះដូចធម្មតាពុំមានរឿងអ្វីកើតឡើងនោះទេលុះនៅម៉ោង៧.៣០យប់ស្រាប់តែមានក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នាចំនួន៣នាក់ប្រដាប់ទៅដោយដាវសាមរ៉ៃនិងកាំភ្លើងអឹុមសីបានចូលមកផ្ទះជនរងគ្រោះហើយធ្វើការគំរៀមស្របពេលនោះចោរក៏បានចូលទៅចាប់ម្ចាស់ផ្ទះចងទាំងឪពុកនិងកូន។លោកជុយបាននិយាយបន្តថាចោរនោះក៏ចូលធ្វើសកម្មភាពរុករកឥវា៉ន់ក្នុងផ្ទះរបស់ជនរងគ្រោះពេញតែផ្ទះពេលនោះឪពុកនិងកូនជនរងគ្រោះឱកាសហុចឲ្យក៏រត់គេចពីចោរនោះទាំងត្រដាបត្រដួសពេលនោះចោរឃើញទាន់ក៏រត់ដេញតាមហើយក៏បាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់ចំមួយគ្រាប់បណ្តាលឲ្យជនរងគ្រោះស្លាប់ឆ្ងាយពីផ្ទះចំងាយពីផ្ទះប្រហែល១០០មែត្រចោរនោះតាមទៅវាយកូនឲ្យរបួសធ្ងន់នៅកន្លែងកើតហេតុទៀតផង។លោកជុយបានបញ្ជាក់បន្តថាចោរនោះបានវិលប្រឡប់មកផ្ទះជនរងគ្រោះប្រមូលទ្រព្យសម្បត្តក្នុងផ្ទះនិងម៉ូតូមួយគ្រឿងជិះចេញទៅបាត់។ក្រោយពីកើតហេតុរួចប្រជាពលរដ្ធក្នុងភូមិក៏បានរាយការណ៍ជូនសមត្តកិច្ចចុះមកធ្វើអន្តរាគមន៍។នៅព្រឹកថ្ងៃទី៥សមត្តកិច្ចក្នុងខេត្តបានដាក់កំលាំងចុះពទ័ចាប់ចោរទាំង៣នាក់នោះក្នុងភូមិយ៉ាងសកម្មគេពុំដឹងថាចោរនោះត្រូវបង្ក្រាបបាននៅម៉ោងបុន្មាននោះទេព្រោះចោរមានកាំភ្លើង។ចំណែកសពរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមកតំកល់ទុកនៅវត្តស្វាយចាស់ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីចំណែកកូនដឹកយកទៅសង្រោះនៅមន្ទីរពេទ្យ៕