ទីភ្នាក់ងារត្រួតពិនិត្យបរមាណូអន្ដរ ជាតិ(IAEA) ចំហាយទឹកក្ដៅបានសាយ ចេញពីរោងចក្របរមាណូ Yongbyon ទាំងនោះបង្ហាញឱ្យឃើញថា កូរ៉េខាង ជើងកំពុងដំណើរការរោងចក្របរមាណូ ខាងលើ ។ ប្រភពព័ត៌មានពី IAEA បានបញ្ជាក់ ថា ជាមួយនឹងសកម្មភាពខាងលើ កូរ៉េ ខាងជើងកំពុងតែចម្រាញ់សារធាតុ Plutoni សម្រាប់ផលិតគ្រាប់បែក បរមាណូ ។
IAEA បានបញ្ជាក់ថា កម្ម វិធីបរមាណូរបស់កូរ៉េខាងជើងនៅតែជា បញ្ហាគួរឱ្យព្រួយបារម្ភ ហើយអង្គការនេះ នឹងត្រួតពិនិត្យតាមដានយ៉ាងយកចិត្ដ ទុកដាក់រាល់សកម្មភាពប្រែប្រួលនៅទី តាំងរោងចក្រ Yongbyon ។ រយៈពេលកន្លងមក កូរ៉េខាងជើងតែង តែគំរាមកំហែងវាយប្រហារដោយ គ្រាប់បែកបរមាណូទៅលើទីតាំងនានា របស់អាមេរិក និងកូរ៉េខាងត្បូង ប្រសិន បើប្រទេសទាំងពីរនៅតែធ្វើសមយុទ្ធរួម គ្នាទៀតនោះ ។
កាលពីថ្ងៃទី៤ ខែកញ្ញា កូរ៉េខាងជើង ក៏បានសាកល្បងកាំជ្រួចមីស៊ីលរយៈ ចម្ងាយខ្លីចូលទៅកាន់ដែនសមុទ្រ ។ រយៈពេលប៉ុន្មានខែចុងក្រោយនេះ កូរ៉េ ខាងជើងបានសាកល្បងកាំជ្រួចមីស៊ីល ឥតឈប់ឈរក្រោមការត្រួតពិនិត្យ ដោយផ្ទាល់ពីមេដឹកនាំគឹម ជុងអ៊ុន