លោកខាងលិចត្រៀមលក្ខណៈដាក់ ទណ្ឌកម្មថ្មីដល់រុស្ស៊ី បណ្ដាប្រទេសលោកខាងលិចបាន ត្រៀមដាក់ទណ្ឌកម្មតឹងតែងជាងនេះ ដល់ប្រទេសរុស្ស៊ី ដោយសារតែសកម្ម ភាពរបស់ប្រទេសនេះមកលើប្រទេស អ៊ុយក្រែនបង្កឱ្យមានការព្រួយបារម្ភពី សង្គ្រាមជាតិទ្រង់ទ្រាយធំ។ សារព័ត៌មាន ប៊ីប៊ីស៊ីបានដកស្រង់ប្រភពព័ត៌មានពី រដ្ឋាភិបាលអាមេរិក និងរុស្ស៊ីបញ្ជាក់ថា គោលដៅនៃការដាក់ទណ្ឌកម្មថ្មីគឺទៅ លើវិស័យឧស្សាហកម្មសព្វាវុធ ប្រព័ន្ធ ធនាគារ ក្រុមហ៊ុនដែលពាក់ព័ន្ធជាមួយ ប្រធានាធិបតីពូទីន ។
កិច្ចពិភាក្សាដោយសន្ដិភាពស្ដីពី វិបត្ដិនៅអ៊ុយក្រែននឹងធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ដោយមានភាគីរុស្ស៊ី អ៊ុយក្រែន និងក្រុមផ្ដាច់ទឹកដីនិយមនៅភាគខាង កើត ។ បណ្ដាប្រទេសលោកខាងលិច បានចោទប្រកាន់រុស្ស៊ីថា បានបញ្ជូន សព្វាវុធទៅជួយដល់ក្រុមផ្ដាច់ទឹកដីនៅ ភាគខាងកើត ប៉ុន្ដែរដ្ឋាភិបាលរុស្ស៊ីបាន ច្រានចោលការចោទប្រកាន់ទាំងនោះ ។ ចំណែកប្រធានាធិបតីបារាំង លោក ហ្វ្រាង់ស័រ ហុល្លង់ បានប្រកាសថា អឺរ៉ុប នឹងប្រកាសដាក់ទណ្ឌកម្មថ្មីនៅថ្ងៃទី៦ ខែ កញ្ញា ប្រសិនបើកិច្ចពិភាក្សាសន្ដិភាព មិនទទួលបានជោគជ័យទេនោះ ។
កន្លង មកថ្មីៗ បារាំងក៏បានសម្រេចលុបចោល កិច្ចព្រមព្រៀងលក់នាវាចម្បាំងឱ្យទៅ ប្រទេសរុស្ស៊ី ដែលជាសកម្មភាពទទួល បានការស្វាគមន៍ពេញចិត្ដយ៉ាងខ្លាំងពី ប្រធានាធិបតីអាមេរិក ។ នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះផងដែរ នៅក្នុងកិច្ច ប្រជុំរបស់អង្គការណាតូកាលពីថ្ងៃទី៤ ខែ កញ្ញា អគ្គលេខាធិការអង្គការណាតូ លោករ៉ាស់ មូសេន បានប្រកាសថា ណាតូនឹងជួយទាំងស្រុងដល់ប្រទេសអ៊ុយ ក្រែនដើម្បីសម្រេចគោលដៅរបស់ ប្រទេសនេះ ក៏ដូចជាគម្រោងដាក់បញ្ចូល អ៊ុយក្រែនជាសមាជិករបស់ណាតូផង ដែរ ។ សកម្មភាពខាងលើធ្វើឱ្យប្រធានា ធិបតីរុស្ស៊ីជំទាស់យ៉ាងខ្លាំង ដោយព្រមាន ថា មិនត្រូវដាក់បញ្ចូលអ៊ុយក្រែនជា សមាជិករបស់ណាតូនោះឡើយ