ខេត្តកំពង់ចាម : ថ្លែងក្នុង អង្គ សិក្ខាសាលាផ្សព្វផ្សាយ និងចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផល នៅសាលាខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្ដម ហាន កុសល អភិបាល រង ខេត្តកំពង់ចាមបានលេីកឡើងថាក្នុងនាមជា អាជ្ញាធរសាធារណៈគឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដូច្នេះតួនាទីរបស់យើងគួរតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហាន កុសល បានសំដែងនូវការថ្លែងអំណរ គុណដល់ គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ ដែលកន្លងទៅធ្វើឲ្យចលនា ភូមិ១ ផលិតផល១ ក្នុងខេត្តកំពង់ចាម ដំណើការបានល្អប្រសើរ ជាបន្តបន្ទាប់មក ។ ឯកឧត្តម បានបញ្ជាក់ថា ដើម្បី លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ ចាម តាមរយៈ យុទ្ធសាស្ត្រផ្សេងៗ រដ្ឋបាលខេត្តកំពង់ចាម មានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា បានខិតខំប្រឹងប្រែង និងអនុវត្ត តាមគោលនយោបាយ របស់រាជរដ្ឋា ភិបាល ស្តីពីការលើកកម្ពស់សេដ្ឋកិច្ច នៅក្នុងខេត្ត និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ បើទោះបីជា ពិភពលោក ក៏ដូចជា ប្រទេសកម្ពុជា និយាយរួម និងដោយឡែក ខេត្តកំពង់ចាម ស្ថិតក្នុងកាលៈទេសៈ នៃការរាតត្បាត នៃជម្ងឺកូវីដ ១៩ យ៉ាងណាក៏ដោយ ។
ជាមួយ គ្នា នោះ ឯកឧត្តម ហៀង សុវណ្ណារ៉ា បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិ ជម្រុញចលនា ភូមិ១ ផលិតផល១ បានពិនិត្យ និងវាយតម្លៃ ក្នុងការកំណត់ផលិតផលខ្មែរ ដែលមានសក្តានុពលក្នុងខេត្ត កំពង់ ចាម ជាភូមិ១ ផលិតផល១ ។ ការពិនិត្យ និងវាយតម្លៃ នៃផលិតផលទាំងនោះ ត្រូវបានកំណត់ ដោយ ផ្អែក លើលក្ខណៈវិនិច្ឆ័យសំខាន់ ចំនួន ៤គឺ ៖ ទី១.មានទីតាំងផលិតកម្មច្បាស់លាស់ ។ ទី២.មានការឆ្លុះ បញ្ចាំង នូវអត្តសញ្ញាណភូមិឋាន ដែលឆ្លើយតបទៅនឹងនិយមន័យចលនាភូមិ១ ផលិតផល១ ។ ទី៣.មានការ កែច្នៃដោយបានបង្កប់គំនិតច្នៃប្រឌិត និងទី៤ ជាផលិផល ប្រមូលផ្តុំគ្នា ជាសហគមន៍ ឬសមាគមន៍ ។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិ ជម្រុញចលនា ភូមិ១ ផលិតផល១ បានពិនិត្យ និងវាយតម្លៃ ការទទួលស្គាល់ផលិតផល ក្នុងខេត្តកំពង់ចាម ចំនួន ១៥មុខ លើសំណើទាំង ១៧មុខ ដែលក្នុងនោះរួមមាន ស្កត្នោត ឆៃប៉ូវ ចេកឆាប នំខ្លូត ស្ករចេក គ្រាប់ស្វាយចន្ទីរ ប្រេងស្លឹកគ្រៃ ក្រម៉ា ហូលផាមួង ព្រៃចង្រ្កាន ហូលផាមួង កងមាស ធូប ស៊ុយចំរើន ធូប ហ៊ែលវុទ្ធី ត្បាល់ថ្មបុកគ្រឿង និងឆ្នាំងខ្ទះ អាលុយមីញ៉ូម ៕