​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពាន់ ឃាត់ខ្លួន​យុវជន​ម្នាក់ ប្រើ​អំពើហិង្សា ទៅលើ​ស្ត្រី បណ្តាល​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ​

0

​ត្បូងឃ្មុំ​៖ យុវជន​ម្នា​ក់បាន​យក​កាំបិត​កា​ចេ​ត ទៅ​កាប់​ស្ត្រី​កំពុង​ធ្វើ​ម្ហូប​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​រងគ្រោះ ជា​ទម្ងន់ នៅវេលា​ម៉ោង ១៩ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៤ ចំណុច​ចំការ​ម្រេច ខាងកើត​ភូមិ​លោ ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​ ​ ​បើតាម​លោក អនុសេនីយ៍ទោ ស្រ៊ុន ផាន់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​កំពាន់​បាន​ឲ្យ​ដឹងថា ករណី​ហឹ​ង្សា​ដោយមាន​ស្ថាន​ទម្ងន់ទោស មួយ​បង្កឡើង​ដោយ​ជនល្មើស ឈ្មោះ ញ៉េ សីលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ដារ​ផ្សារ ស្រុក​មេមត់ ព​ខេត្ត​ត្បូងឃ្មុំ បានធ្វើ​សកម្មភាព​យក កាំបិត​កា​ចេ​ត កាប់​ទៅលើ​ឈ្មោះ ណុប រ៉េត ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដារ​កណ្តាលIMG-20140905-WA0009_resized

ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវរបួស​ថ្ពាល់​ខាងឆ្វេង​១​កន្លែង ករ​ដៃ​ឆ្វេង​១​កន្លែង ដើមដៃ​ឆ្វេង​១​កន្លែង ក្បាល​ខាងឆ្វេង​១​កន្លែង ថ្ពាល់​ខាងស្តាំ​១​កន្លែង ដៃ​ខាងស្តាំ​១​កន្លែង ដើមដៃ​ស្តាំ​១​កន្លែង មាន​ស្នាម​ដាច់​ហូរឈាម​រងរបួស​ជា​ទម្ងន់ ក្នុងខណៈពេល​ជនរងគ្រោះ​កំពុង​ដាំបាយ​ធ្វើ​ម្ហូប​នៅលើ​រោង​ចំការ ហើយ​ជនល្មើស​បាន​ដើរ​មកសុំ​សម្លរ​ពី​ជនរងគ្រោះ គ្មាន​មូលហេតុ​អ្វី​ទាំងអស់ ស្រាប់តែ​ជនល្មើស​ធ្វើ​សកម្មភាព​វាយ​កាប់​មកលើ​ជនរងគ្រោះ​តែម្តង ពេលធ្វើ​សកម្មភាព​រួច ជនល្មើស​បានរ​ត់ទៅ​ពួន​ក្នុង​រោង​ចំការ​របស់ខ្លួន ។IMG-20140905-WA0002_resized

ក្រោយពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កំពាន់ ទទួលបាន​ព័ត៌មាន​ពី​ឈ្មោះ សន ជី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវជា​ប្តី របស់​ជនរងគ្រោះ​ភ្លាម កម្លាំង​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ និង​ចុះ​កិច្ចប្រតិបត្តិការ​ជ​បន្តបន្ទាប់​តាម​ចាប់ខ្លួន​ជនល្មើស បាន​នៅក្នុង​រោង​ចំការ​របស់ខ្លួន ដែល​នៅក្បែរ​គ្នា​នឹង​ខ្ទម​ចំការ​ជនរងគ្រោះ ហើយ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​កសាង​សំណុំ​រៀង​តាម​និតិ​វិធី ៕IMG-20140905-WA0005_resized