នៅក្នុងប្រទេសឥណ្ឌាជាប្រទេសមួយ ដែលមានអប៉ីជំនឿច្រើនជាងគេបង្អស់ នៅលើពិភពលោក ក៏ដូចជាមានសាសនា ជាច្រើនផងដែរ កើតចេញពីប្រទេស ឥណ្ឌា ។ ពលរដ្ឋឥណ្ឌាជាង១,២ពាន់លាន នាក់ភាគច្រើនរស់នៅក្នុងភាពក្រីក្រ ខ្វះ ការអប់រំនៅតាមតំបន់ជនបទដាច់ស្រ យាល ទាំងនោះហើយបានធ្វើឱ្យអប៉ីជំនឿ កាន់តែរីករាលដាល ។
គ្រូមន្ដអាគមអូមអាម ការរំដោះ គ្រោះតាមបែបព្រៃផ្សៃ ឬឱ្យកូនក្រមុំ រៀបការជាមួយសត្វតិរច្ឆាន ជាវិធី សាស្ដ្ររំដោះគ្រោះសុំពរឱ្យមានសេចក្ដីសុខតាមអប៉ីជំនឿខុសៗគ្នាតាមតំបន់ នីមួយៗនៅឥណ្ឌា ។ ជាក់ស្ដែងដូចពិធីរៀបអាពាហ៍ពិពាហ៍ ក្មេងស្រីដ៏ស្រស់ស្អាត សាច់សម៉ត់ខៃ ជាមួយសត្វឆ្កែ ដែលជាអប៉ីជំនឿសម្រាប់ អ្នកស្រុកភូមិក្នុងការជួយរំដោះនាងរួច ផុតពីបណ្ដាសាមរណៈ ។
ពិធីរៀបការ ស្រីក្រមុំបរិសុទ្ធជាមួយសត្វឆ្កែកើតឡើង នៅក្នុងភូមិ Mangli Munda រដ្ឋ Jharkhand ភាគខាងកើតប្រទេសឥណ្ឌា។ មេភូមិ អ្នកចាស់ទុំនៅក្នុងភូមិចេញ មុខរៀបពិធីអាពាហ៍ពិពាហ៍ដល់នាងក្រមុំ ដ៏ស្រស់ស្អាតជាមួយសត្វឆ្កែ ក្រោយ ពេលគ្រូអាបធ្មប់នៅក្នុងភូមិទស្សទាយថា នាងកំពុងតែជាប់ជំពាក់បណ្ដាសា ។ ប្រសិនបើនាងរៀបការជាមួយបុរសណា ម្នាក់នោះ ទាំងគ្រួសារទាំងមូលជួបគ្រោះ ថ្នាក់ជាមិនខាន ។
បើទោះបីនាងក្រមុំមិនសប្បាយចិត្ដ ជាមួយស្វាមីដែលជាសត្វឆ្កែ តែដើម្បី រំដោះគ្រោះ ជួយជីវិតរស់នៅបានសុខ សាន្ដ នាងសុខចិត្ដធ្វើបែបនេះ ។ តាមទំនៀមទម្លាប់ជីវិតអាពាហ៍ ពិពាហ៍បែបនេះ មិនប៉ះពាល់ដល់ជីវិត រស់នៅរបស់ស្រីក្រមុំខាងលើនោះបាន ឡើយ ដោយនាងអាចរៀបការជាមួយ បុរសដែលខ្លួនស្រឡាញ់នាពេលអនាគត ដោយមិនចាំបាច់លេងលះជាមួយសត្វ ឆ្កែនោះឡើយ ។
ស្ដ្រីនៅឥណ្ឌាមួយចំនួនបានរៀបការ ជាច្រើនលើកទំរាំដល់ពេលរៀបការគូ ស្វាមីភរិយាពិតប្រាកដ ។ ស្ដ្រីខ្លះបាន រៀបការតាំងពីតូច ដោយរៀបការជា មួយព្រះច័ន្ទ រៀបការជាមួយផ្កា ជាការ បង្ហាញនៃដំណាក់កាលវិវត្ដរបស់ស្ដ្រីតាម អប៉ីជំនឿ ។ មិត្ដអ្នកអានជាច្រើន ពិសេសគឺ បុរសៗ ពេលបានឃើញរូបភាពស្រីក្រមុំ ស្រស់ស្អាតរៀបការជាមួយសត្វឆ្កែ ក៏ មានចិត្ដច្រណែន ហេតុអ្វីបានជាសត្វ ឆ្កែនោះមានសំណាងអ្វីម្ល៉េះ?